សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ស្អែកនេះ! ដំណក់​ប្រេង​ដំបូង នឹងយកមក​រក្សាទុក​​ក្នុង​វិមាន​ឈ្នះ ឈ្នះ​

ចែករំលែក៖

ភ្នំពេញ៖​ បេីតាមប្រសាសន៍របស់សម្តេច​ពិជ័យ​សេនា​ ​ទៀ បាញ់ បានថ្លែង​នៅ​ព្រឹក​ថ្ងៃអង្គារ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ថា ដំណក់​ប្រេង​ដំបូង​នេះ គឺមាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​ដូច្នេះ​ស្អែកនេះ​​នៅ​ថ្ងៃទី​៩ ខែមិថុនា​ ត្រូវ​យកមក​រៀបចំ​ទុកដាក់​នៅ​វិមាន​ឈ្នះ​ឈ្នះ ដែលជា​កន្លែង​តម្កល់​នៅ​កិច្ចការ​ប្រវត្តិសាស្ត្រ​ទាំងឡាយ​រួមគ្នា​តែម្តង ។​

សម្តេច​ពិជ័យ​សេនា​ ​ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ “​រឿងនេះ គឺជា​រឿង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​គឺ​ត្រូវ​យកមក​តម្កល់​ទូក​នៅ​វិមាន ឈ្នះ​ឈ្នះ​”​។​ បន្ថែមពីនេះ​សម្តេច​ពិជ័យ​សេនា​ បានថ្លែង​​បន្តថា ក្រសួង​រ៉ែ និង​ថាមពល បានរៀបចំ​រួចហើយ​នៅ​និម្មិត​សញ្ញា​តំណក់​ប្រេង ហើយ​នៅ​ថ្ងៃទី​៩​ខែមិថុនា​ ​ឆ្នាំ​២០២១​ ​គេ​នឹង​យកមក​ប្រគល់ជូន​ក្រុមការងារ​ដើម្បី​តម្កល់​ទូក​នៅ​វិមាន​ឈ្នះ​ឈ្នះ​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ​ឆ្នាំ ២០២០​ ​ដែលត្រូវ​ជា​ថ្ងៃ​ខួប​លើក​ទី ២២ នៃនយោបាយ​ឈ្នះ​ឈ្នះ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា ការរកឃើញ​ដំណក់​ប្រេង​ដំបូង​គឺ​ស្ថិត នៅ​ប្លុក​អេ​(A)​នៃ​ឈូង​សមុទ្រ កម្ពុជា រកឃើញ​ដោយ​ក្រុមហ៊ុន គ្រី​ស អេ​ន​ណូ​ជី ដែល​បាន​ខួង​រណ្តៅ​ប្រេង​ពី​បាតសមុទ្រ នៃ​ខេត្ត​ព្រះសីហនុ ។ សមិទ្ធផល​ដែល​បាន​ពី​អាជីវ កម្ម​ប្រេងកាត​កម្ពុជា និង​ត្រូវ​ផ្តល់​ជា​អាទិភាព​លើ​វិស័យ​អប់រំ វិស័យ​សុខាភិបាល​ហើយ​គាប់ ជួន​ខ្លាំងណាស់​ជាមួយនឹង​ខួប​លើក​ទី​២២​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា មោទនភាព​សម្រាប់​កម្ពុ​ជា​ជា​ប្រទេស​តូច​”​។​

​សម្តេច​តេ​ជោ​ បានបញ្ជាក់​ពី​ការ​បូម​ប្រេង​ពី​បាតសមុទ្រ​ស្ថិតនៅក្នុង​ប្លុក​អេ​(A)​ដែល​បាន​បូម​ចេញ​ជា​ដំណក់​ប្រេង​លើកដំបូង​នៅលើ​ទឹកដី​ដ៏​កម្សត់​មួយ​នេះ​ទើប​សម្តេច​តេ​ជោ ជ្រើស​រើសយក​ថ្ងៃទី​២៩​ខែធ្នូ​ដែលជា​ថ្ងៃ​នៃ​ការបញ្ចប់ សង្គ្រាម​នាំមក​នូវ​សន្តិភាព​និង​ការឯកភាព​ជាតិ ជា​លើកដំបូង​ក្នុង​រយៈពេល​ដ៏​យូរលង់​របស់​កម្ពុជា។​ ​បើ​គ្មាន​សន្តិភាព​ទេ វា​ក៏​អត់​មាន​ផងដែរ​វ​នូវ​ការឯកភាព​ជាតិ គ្មានទេ​នៅ​ព្រឹត្តិការ​ណ៏​ដំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ ទី​២៩​ធ្នូ​ឆ្នាំ​២០២០​។​

​ជាមួយគ្នានេះ នៅថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ដដែល​ លិខិត​អបអរសាទរ​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល​គោរព​ជូន​សម្តេច​តេ​ជោ​ ហ៊ុន សែន ដោយបាន​បញ្ជាក់ថា ដំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួលបាន​ថ្ងៃនេះ ជា​លទ្ធផល​ប្រវត្តិសាស្ត្រ ហើយក៏​ជា​និមិត្តរូប​នៃ​ជោគជ័យ របស់​ជាតិ​កម្ពុជា​ទាំងមូល​ដែល​យើងខ្ញុំ​ព្រមទាំង​ប្រជាពលរដ្ឋ ទូទាំងប្រទេស​បាន​ទន្ទឹម​រង់ចាំ​ជាច្រើន​ជំនាន់ មកហើយ​។

​ថ្ងៃនេះ​កម្ពុជា​ បាន​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ដែរ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច​ក្នុង​ពិភពលោក​ដែល​កូន​ខ្មែរ សម័យ​តេ​ជោ​គួរ​មាន​មោទនភាព​។ ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រសួង​រ៉ែ​និង​ថាមពល យើងខ្ញុំ​សូម​អបអរសាទរ​ដោយ ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​សមិទ្ធផល​ថ្មី​នៃ​នយោបាយ​ឈ្នះ ឈ្នះ របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បង្ហាញ​ចេញ ជា​ផ្លែផ្កា​ក្នុងថ្ងៃនេះ​។ ក្ដី​ស្រមៃ​ជា​យូរ​មកហើយ​បានក្លាយ ជាការ​ពិត​ក៏​អាស្រ័យ​ដោយ​សន្តិភាព​យូរអង្វែង ដែល សម្តេច​តេ​ជោ​បាន​កសាង​និង​ថែរក្សា​ដោយ​យក​ជីវិត​ជាដើម​ទុន​លើសពីនេះទៅទៀត​ការដឹកនាំ​ដ៏​ភ្លឺស្វាង​បាន​ផ្តល់នូវ​ទំនុកចិត្ត​សម្រាប់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ ក្នុងការ​ដាក់ទុន​ដ៏​សន្ធឹកសន្ធាប់​និង​ជា​បន្តបន្ទាប់ សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

គួរបញ្ជាក់ថា បើ​ទោះជា​វិស័យ​ប្រេងកាត​ដែល​ត្រូវការ​វិនិយោគ​ខ្ពស់​ហើយ​ត្រូវ​ប្រឈម​ហានិភ័យ​ខ្ពស់​ដូចគ្នា​ក៏​តួអង្គ​ទាំងឡាយ​នៅ ក្នុង​ជោគជ័យ​ថ្ងៃនេះ នៅតែ​ជំនះបាន​ដោយ​ក្តី​ជឿជាក់​ក្នុង​ចិត្ត​និង​ក្នុងការ​ដឹកនាំ​របស់​ស​ម្ដេច​តេ​ជោ​។ ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ក្នុង​បរិបទ​សេដ្ឋកិច្ចពិភពលោក​ដ៏​លំបាក​គំរាមកំហែង​ដោយ​មេរោគ​រាតត្បាតកូ​វី​ដ-១៩ គឺជា​សក្ខីភាព​នៃ​ការ​ខំប្រឹងប្រែង​អំណត់​ព្យាយាម​ និង​ពុះពារ​លុះត្រា​សម្រេចបានរ​បស់​រាជរដ្ឋាភិបាល ​និង​វិនិយោគិន​ដែល​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ចូលរួម​កោតស្ញប់ស្ញែង​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print