សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងឱកាសនៃទស្សនកិច្ចខាងលើ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន និងកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦។

១. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ កិច្ចប្រជុំនេះ គឺជាជំនួប ដោយផ្ទាល់លើកដំបូង ដែលអាស៊ានមានជាមួយដៃគូសន្ទនា ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំមុន។

រដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិន បានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលសំខាន់ៗក្នុងរយៈពេល ៣០ ឆ្នាំ ចុងក្រោយនៃទំនាក់ទំនងដៃគូសន្ទនា ដែលគ្របដណ្តប់លើវិស័យផ្សេងៗ ដែលផ្ដល់ផលវិជ្ជមាន ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងការពង្រីកវិសាលភាព នៃការផ្លាស់ប្ដូរពាណិជ្ជ និងវិនិយោគ។ អង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- ចិន ដោយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ គាំទ្រដល់មជ្ឈភាពអាស៊ានក្នុងដំណើរវិវត្តន៍ និម្មាបនកម្មក្នុងតំបន់ ការគាំទ្រពហុភាគីនិយម និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោកនាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធការឆ្លើយតបនៃជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញផ្នែកសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេស អាស៊ានបានកោតសរសើរដល់តួនាទីឈានមុខរបស់ចិន ដែលបានចូលរួមចំណែកបន្ថែមទៀត ដើម្បីលើក កម្ពស់ការទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសមធម៌ និងតំលៃសមរម្យ។ ដោយរាប់បញ្ចូលទាំង កិច្ចសហប្រតិបត្តិការជាមួយអាស៊ានស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង រដ្ឋមន្ត្រី ការបរទេសអាស៊ាននិងចិន បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន។

កិច្ចប្រជុំបានឯកភាពពិនិត្យលទ្ធភាពក្នុងការស្តារ និងពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមកក្នុងតំបន់ រួមទាំងជួយសំរួលដល់ការធ្វើដំណើរធុរកិច្ចសំខាន់ៗនៅទូទាំងតំបន់រវាងអាស៊ាន និងចិន ខណៈដែលផ្តល់ អាទិភាពដល់សុវត្ថិភាពសុខភាពសាធារណៈ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ដើម្បីទាញយក ប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងដើម្បីធានាឱ្យបានការចូលជាធរមាន នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំ ២០២២។ កិច្ចប្រជុំក៏បានឯកភាព ពន្លឿនការផ្លាស់ប្តូរវិស័យឌីជីថលតាមរយៈភាពជាដៃគូអាស៊ាន-ចិន ស្ដីពីសេដ្ឋកិច្ចឌីជីថល ដោយបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងបង្កើតឲ្យមានភាពស៊ីសង្វាក់គ្នារវាងផែនការ ស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។ សម្រាប់បញ្ហា សមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីទាំងអស់បានឯកភាពពន្លឿនការចរចារនៃក្រមប្រតិបត្តិ (COC) តាមរយៈការ ជួបប្រជុំផ្ទាល់ ឬប្រព័ន្ធវីដេអូ ដើម្បីសម្រេច COC ឱ្យបានឆាប់ ប្រកបដោយប្រសិទ្ធភាព ដែលស្របតាម ច្បាប់អន្តរជាតិរួមទាំង 1982 UNCLOS។ ពាក់ព័ន្ធនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ចិនបានអះអាងសាជាថ្មី នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងតួនាទីនាំមុខក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរ ការសន្តិភាពសម្រាប់ការវិលត្រឡប់មករកភាពប្រក្រតីវិញ។
លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ចិន ក្នុងវិស័យជាច្រើនដែលរួមមានកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ រហូតដល់ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញ ទៅមកជាច្រើន។ ដោយកត់សម្គាល់ពីការរីកចម្រើនយ៉ាងខ្លាំងពីទំនាក់ទំនងដៃគូសន្ទនាអន្តរជាតិ ។
សូមអាននូវសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចការងាររបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១ ដូចខាងក្រោម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print