ខេត្តព្រះសីហនុ, ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីភ្ញៀវដែលស្នាក់នៅសណ្ឋាគារហានភូឌុន អ៊ីនធើ ណេសិនណល ហូថេល ហើយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានមេរោគកូវីដ-១៩។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដល់បុគ្គលិក និងអ្នកបម្រើការដទៃទៀត រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្ន ដំណើរការអាជីវកម្មនៃសណ្ឋាគារហានកូឌុន អ៊ីនធើណេសិនណល ហូថេល រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ ។
ក្នុងអំឡុងពេល ១៤ថ្ងៃនេះ តម្រូវឱ្យ លោក សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នក ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីផ្ដល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខា ភិបាលខេត្តយកទៅវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។ ចំពោះបុគ្គលិក និងភ្ញៀវទាំងអស់ដែលនៅក្នុង សណ្ឋាគារ ត្រូវផ្អាកការចេញ-ចូលទីតាំងនោះ ហើយនៅក្រោយពេលបានផ្តល់វត្ថុសំណាករួចរាល់ ត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវនៅកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា រង់ចាំរហូតដល់ការធ្វើវិភាគវត្ថុសំណាកអ្នកដែលមានការពាក់ ព័ន្ធបានគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបញ្ចប់ការធ្វើចត្តាឡីស័កតាមការជូនដំណឹងរបស់រដ្ឋបាល ខេត្តព្រះសីហនុ។
ក្នុងករណី លោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុវត្តវិធានការតាម នីតិវិធីច្បាប់ជាធរមាន។
អាស្រ័យហេតុនេះសូម លោក អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា