​យុវជន​អត្ដពលកម្ម​៤​នាក់​ត្រូវ​សហព័ន្ធ​ជ្រើសរើស​ចេញពី​សមាសភាព​សិស្ស​វិទ្យាល័យ​

ចែករំលែក៖

Exif_JPEG_420

ភ្នំពេញ​ ៖​ ដើម្បី​រក​ធនធាន​កីឡាករ​ កីឡាការិនី​ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​មធ្យម​ សិក្សា​សម្រាប់​បណ្ដុះបណ្ដាល​ជំនាញ​ កីឡាអត្ដពលកម្ម​លើ​វិញ្ញាសា​មួយ​ចំនួន​ក្នុង​ចំណោម​វិញ្ញាសា​កីឡាអត្ដពលកម្ម​ជាង​៣០​វិញ្ញាសា​ទុក​ត្រៀម​បញ្ជូន​ឱ្យ​ ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​នា​អំឡុង​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​ប្រភព​ព័ត៌មាន​ពី​គណៈកម្មការ​វាយតម្លៃ​និង​ជ្រើសរើស​អត្ដ​ព​លិ​ក​អាយុ​ ក្រោម​១៧​ឆ្នាំ​របស់​សហព័ន្ធ​កីឡា​អត្ដ​ ពលកម្ម​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ គណៈ​កម្ម​ ការ​បាន​សម្លឹង​ឃើញ​យុវជន​៤​នាក់​ ហើយ​បន្ទាប់​ពី​តាម​សង្កេត​អស់​មួយ​ រយៈ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ជ្រើសរើស​ ជើងឯក​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពី​ធ្វើការ​សង្កេត​រួច​គណៈ​កម្ម​ ការ​វាយតម្លៃ​រកបាន​កីឡាករ​២​នាក់​ទី​១-​ឈ្មោះ​ ឃ្លាំង​ បេ​ប៉ុណ្ណា​រ៉ា​ លេង​វិញ្ញាសា​ រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ដែល​គេ​ធ្វើ​បាន​ សម្រេច​ក្នុង​ថិរវេលា​ចន្លោះ​ពី​២១​នាទី​ ។​ ចំណែកឯ​កីឡាករ​ សាត​ ឧត្ដម​ រត់​ចម្ងាយ​ ៥​គីឡូម៉ែត្រ​ធ្វើ​បាន​សម្រេច​ក្នុង​ថិរវេលា​ ១៩​នាទី​៥៣​វិនាទី​៧៧​ ។​

​កីឡាការិនី​ ប៉ែន​ សីហា​ លេង​វិ​ញ្ញា​ សា​រត់​ល្បឿន​លើ​ផ្ទៃរាប​ចម្ងាយ​១០០​ ម៉ែត្រ​ធ្វើ​បាន​សម្រេច​ក្នុង​ថិរវេលា​១៤​ វិនាទី​២០​។​រីឯ​កីឡាការិនី​ ងួ​ន​ ចរណៃ​ លេង​វិញ្ញាសា​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​ ធ្វើ​បាន​សម្រេច​ក្នុង​ថិរវេលា​១៤​នាទី​ ៤៧​វិនាទី​ ៤៣​។​ បច្ចុប្បន្ន​យុវជន​ទាំងនេះ​ ស្ថិត​នៅ​ក្រោម​ការ​ណែនាំ​និង​ហ្វឹកហាត់​ របស់​លោក​ ពៅ​ ស៊ី​ថា​ ដោយ​បាន​ចាប់​ ផ្ដើម​ដំណើរការ​ប្រមូលផ្ដុំ​កាល​ព្រឹក​ថ្ងៃ​ ចន្ទ​ ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​លោក​ ប៉ែន​ វុ​ទ្ធី​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ អត្ដពលកម្ម​ខ្មែរ​ស្ម័គ្រ​ចិត្ដបាន​ប្រាប់​ឱ្យ​ ដឹង​ថា​ចំពោះ​ការ​ជ្រើសរើស​យុវជន​ ដែល​ជា​សិស្ស​វិទ្យាល័យ​យក​មក​បណ្ដុះ​ បណ្ដាល​ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្ដិ​ ការណ៍​កីឡាអត្ដពលកម្ម​សិស្ស​វិទ្យាល័យ​លើក​ទី​៨​នៅ​ខេត្ដ​ឈៀង​ម៉ៃ​ប្រទេស​ថៃ​ មិន​ទាន់​យក​ជា​ផ្លូវការ​ទេ​ ។​

...

​លោក​បាន​បញ្ជាក់​ថា​ ដំណាក់កាល​ នេះ​យើង​គ្រាន់តែ​ជ្រើសរើស​វិញ្ញាសា​ សម្រាប់​ដាក់​ឱ្យ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់​សិន​ដោយឡែក​សមាសភាព​អត្ដ​ ព​លិ​ក​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​ទេ​ ព្រោះ​រង់ចាំ​ឆ្លងកាត់​ការ​ប្រជុំ​ពី​ក្រុម​ គណៈកម្មការ​វាយតម្លៃ​និង​គ្រូបង្វឹក​ទើប​សម្រេច​ថា​កីឡាករ​កីឡាការិនី​រូប​ណាខ្លះ​ ដែល​ជា​បេក្ខភាព​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​ សារី​ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print