ភ្នំពេញ៖ ក្បាលនាគពុះចែកទ្រូងផ្លូវបាក់ចំនួន៣កង់បានរងការខូចខាតយ៉ាង ដំណំ បន្ទាប់ពីបុរស ម្នាក់ចេញពីធ្វើការបើករថយន្តជ្រុលទៅបុកពេញទំហឹង ធ្វើឲ្យរថយន្តបែកធុងទឹកបើកទៅមុខលែងរួច។
ករណីគ្រោះថ្នាក់រថយន្តបុកក្បាលនាគចែកទ្រូងផ្លូវនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្ទះលេខ២១៩ យីហោហេងសុខលី២ លក់ម៉ូតូនិងទិញម៉ូតូគ្រប់ប្រភេទ តាមបណ្តោយផ្លូវព្រះស៊ីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមសំដីអ្នកបើករថយន្តបង្កម៉ាក COROLA ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2C- 5585 ដែលសុំមិនបញ្ចេញឈ្មោះមានអាយុជាង៣០ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តចេញពីកន្លែងធ្វើការដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើបានវាក់នឹងក្បាលនាគពុះចែកផ្លូវស្មានតែភ្លើងស្តុប ព្រោះកន្លែងកើតហេតុងងឹតពេកមើលអីមិនយល់ក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ បាក់អស់៣កង់ និងធ្វើឲ្យរថយន្តបែកធុងទឹកបើកទៅមុខលែងរួចតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានមកដល់ហើយបានទូរសព្វ័ទៅ មន្រី្តជំនាញចរាចរណ៍រាជធានីឲ្យចុះមកវាស់វែងនិងស្ទួចរថយន្តបង្កយកទៅ រក្សាទុករង់ចាំម្ចាស់ចូលទៅសងសំណងថ្លៃខូចខាតរបាំងថ្មជាសម្បត្តរបស់រដ្ឋ ៕ ប្រាថ្នា