​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ព្រួយបារម្ភ​ពី​ការ​ពន្យារពេល​បោះ​ឆ្នោត​របស់​រដ្ឋាភិបាលយោធា​

ចែករំលែក៖

Thailand's Prime Minister Prayuth Chan-ocha smiles during a welcome luncheon hosted by Japan Business Federation in Tokyo, Monday, Feb. 9, 2015. (AP Photo/Koji Sasahara)

​អតីត​មេដឹកនាំ​ថៃ​ទាំង​លោក​ ថា​ក់​ ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ និង​លោក​ អាប់​ភី​ស៊ី​ត​ វេចា​ជីវ៉ា​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ដូច​ គ្នា​ពី​ការ​កាន់​អំណាច​មិន​ព្រម​ចុះ​ចេញ​និង​ មិន​ព្រម​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ឆាប់​ បំផុត​ទៅ​តាម​អ្វី​ដែល​ពលរដ្ឋ​ថៃ​ចង់បាន​ ។​

​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​លោក​អាប់​ភី​ស៊ី​ត​ វេចា​ជីវ៉ា​ អតីត​នាយក​រដ្ឋមន្ដ្រី​ ដែល​ធ្លាប់​គាំទ្រ​ក្រុម​យោធា​ក្នុង​ការ​ទម្លាក់​ លោកស្រី​នាយក​រដ្ឋមន្ដ្រី​ យី​ង​ឡាក់​ ស៊ី​ ណា​វ៉ា​ត្រា​ ក៏​ហ៊ាន​ចេញ​មុខ​រិះគន់​របប​ សឹក​ដែរ​ដោយ​និយាយ​ថា​ រដ្ឋាភិបាល​ របស់​លោក​ ចាន់​អូ​ចា​ បរាជ័យ​មិន​ បាន​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​ ហើយ​និង​ បរាជ័យ​មិន​អាច​ផ្សះផ្សា​ការ​បែកបាក់​ នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សបា្ដហ៍​ចុង​ក្រោយ​ នេះ​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ក៏​បាន​ ចាប់ផ្ដើម​ចេញ​មុខ​សា​ជា​ថ្មី​ឡើង​វិញ​ ដោយ​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ ព័ត៌មាន​នៅ​ប្រទេស​សិង្ហ​បុរី​ និង​ចេញ​ មុខ​ថ្លែងការណ៍​នៅ​ក្នុង​វេទិកា​នយោបាយ​មួយ​នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ ទីភ្នាក់ងារ​ព័ត៌មាន​អា​អែ​ហ្វ​ប៉េ​ពី​ទីក្រុង​ញូ​វ​យ៉​ក​ លោក​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ បាន​លើក​ឡើង​ថា​ លោក​មិន​ជឿ​លើ​ពាក្យ​ សន្យា​របស់​មេដឹកនាំ​របប​សឹក​ដែល​ថា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​ ដើម្បី​ផ្ទេរអំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ី​វិល​ វិញ​នោះ​ទេ​។​ សម្រាប់​លោក​ ថា​ក់​ស៊ី​ន​ រាល់​សកម្មភាព​ដែល​មេដឹកនាំ​របប​សឹក​ កំពុង​ធ្វើ​នៅ​ពេល​នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពួក​គេ​មាន​គម្រោង​ក្រាញ​អំណាច​ ក្នុង​រយៈពេល​វែង​តទៅ​មុខ​ទៀត​។​ ឆ្លើយ​ តប​ទៅ​នឹង​សំណួរ​ថា​ តើ​លោក​ចង់​វិល​ ត្រឡប់​ចូល​ទៅ​ប្រឡូក​ក្នុង​ឆាកនយោបាយ​ ក្នុង​ប្រទេស​ថៃ​វិញ​ដែរ​ឬ​អត់​នោះ​?​ លោក​ ថា​ក់​ស៊ី​ន​ បាន​លើក​ឡើង​ថា​ លោក​មិន​ ច្រានចោល​ទាំងស្រុង​នូវ​លទ្ធភាព​នេះ​ទេ​ តែ​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​លោក​បាន​បន្ថែម​ ថា​ នៅ​ពេល​នេះ​លោក​មាន​វ័យ​៦៧​ឆ្នាំ​ ទៅ​ហើយ​ ដូច្នេះ​លោក​ចង់​រស់នៅ​ក្នុង​ ជីវភាព​សាមញ្ញ​ធម្មតា​ដោយ​សុខ​ស្រួល​ហើយ​គ្មាន​មហិច្ឆតា​ចង់​វិល​ត្រឡប់​ទៅ​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​វិញ​នោះ​ទេ​ ។​

...

​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ដែល​ឡើង​ កាន់​អំណាច​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤​ រង​ការ​វាយប្រហារ​ពី​ គូសត្រូវ​គឺ​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ដែល​របប​សឹក​ថៃ​ធ្វើ​រដ្ឋប្រហារ​កាលពី​ ១០​ឆ្នាំ​មុន​។​ នៅ​ក្នុង​បទ​សម្ភាសន៍​ជា​ មួយ​អ្នកកាសែត​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ អតីត​ នាយក​រដ្ឋមន្ដ្រី​ថៃ​បាន​ថ្លែង​បារម្ភ​ពី​ការ​ ក្រាញននៀល​កាន់​អំណាច​របស់​ក្រុម​យោ​ ធា​។​ លោក​បាន​បន្ថែម​ដែរ​ថា​ នៅ​ក្រោម​ របប​សឹក​សេដ្ឋកិច្ច​ថៃ​អាច​នឹង​ជួប​បញ្ហា​។​ ថ្វី​បើជា​គូបដិបក្ខ​ប្រឆាំង​នឹង​លោក​ ថា​ក់​ ស៊ី​ន​ ប៉ុន្ដែ​លោក​ អាប់​ភី​ស៊ី​ត​ វេចា​ជីវ៉ា​ អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​(​ពី​ឆ្នាំ​២០០៨​ ដល់​ឆ្នាំ​២០១១)​ មក​ពី​ខាង​ក្រុម​អភិរក្ស​ និយម​ក៏​មានគំនិត​យល់​ឃើញ​ដូច​លោក​ ថា​ក់​ស៊ី​ន​ដែរ​។​ កាលពី​ថ្ងៃ​សុក្រ​នៅ​ចំពោះ​ មុខ​ពាណិជ្ជករ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ វេទិកា​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​បាងកក​ លោក​ អាប់​ភី​ស៊ី​ត​ ដែល​ធ្លាប់​បាន​សិក្សា​នៅ​ សាកលវិទ្យាល័យ​ Oxford​ ប្រទេស​អង់​ គ្លេ​សបាន​ថ្លែង​ថា​ របប​សឹក​បាន​បរាជ័យ​ មិន​បាន​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​ដើម្បី​ ដោះស្រាយ​បញ្ហា​កសិកម្ម​និង​ឧស្សាហកម្ម​។​ “​ក្នុង​រយៈពេល​២​ឆ្នាំ​ដែល​របប​សឹក​បាន​ ចូល​ដឹកនាំ​ប្រទេស​ថៃ​ គេ​ឃើញ​មាន​ ការ​រីក​ចម្រើន​តិច​ណាស់​ បើ​ទោះជា​ថៃ​ ស្គាល់​ភាព​ស្ងប់ស្ងាត់​ ហើយ​រដ្ឋាភិបាល​ មានគំនិត​ផ្ដួចផ្ដើម​ច្រើន​ក៏​ដោយ​”​។​ នេះ​ ជា​ការ​វាយតម្លៃ​របស់​លោក​ អាប់​ភី​ស៊ី​ត​ មុន​នឹង​បន្ថែម​ថា​ របប​សឹក​ថៃ​បច្ចុប្បន្ន​ នេះ​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ជាប់​ ជា​និច្ច​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print