បើករថយន្តដល់ផ្លូវងងឹតឃើញ​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ស្មានតែ​ភ្លើងស្តុប​បុកផាំងបែកធុងទឹក

ចែករំលែក៖

ភ្នំពេញ៖ ក្បាល​នាគ​ពុះ​ចែកទ្រូងផ្លូវ​បាក់ចំនួន​៣​កង់បានរងការខូចខាតយ៉ាង ដំណំ បន្ទាប់ពីបុរស ​ម្នាក់​ចេញពី​ធ្វើការ​បើករថយន្ត​ជ្រុល​ទៅបុក​ពេញទំហឹង ធ្វើ​ឲ្យ​រថយន្ត​បែក​ធុង​ទឹក​បើក​ទៅមុខ​លែងរួច។

ករណី​គ្រោះថ្នាក់រថយន្តបុកក្បាលនាគចែកទ្រូងផ្លូវនេះបាន​កើតឡើង​នៅវេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ២០១៦ នៅត្រង់ចំណុច​មុខផ្ទះ​លេខ​២១៩ យីហោ​ហេង​សុខលី​២ លក់​ម៉ូតូ​និង​ទិញ​ម៉ូតូ​គ្រប់​ប្រភេទ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​ហ​នុ ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។

​តាម​សំដី​អ្នកបើករថយន្ត​បង្ក​ម៉ាក COROLA  ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ2C- 5585 ដែលសុំមិនបញ្ចេញឈ្មោះមានអាយុជាង៣០ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់បើករថយន្ត​ចេញពីកន្លែង​ធ្វើការ​ដោយធ្វើ​ដំណើរ​តាមបណ្តោយផ្លូវព្រះសីហនុ ពី​កើ​តទៅ​លិច។ លុះមកដល់​ចំណុច​ខាងលើ​បាន​វាក់នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ស្មានតែ​ភ្លើងស្តុប ព្រោះ​កន្លែងកើតហេតុ​ងងឹតពេកមើលអីមិនយល់ក៏​បា​ន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ បាក់​អស់​៣​កង់ និងធ្វើ​ឲ្យ​រថយន្ត​បែក​ធុង​ទឹក​បើក​ទៅមុខ​លែងរួចតែម្តង  ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ចនគរបាល​មូល​ដ្ឋា​ន​បានមក​ដល់​ហើយ​បាន​ទូ​រស​ព្វ័​ទៅ​ មន្រី្តជំនាញ​ចរាចរណ៍​រាជធានីឲ្យចុះមក​វាស់វែង​និង​ស្ទួ​ច​រថយន្ត​បង្ក​យកទៅ​ រក្សាទុក​រង់ចាំ​ម្ចាស់​ចូលទៅសង​សំណង​ថ្លៃ​ខូចខាត​របាំង​ថ្មជាសម្បត្តរបស់រដ្ឋ  ៕ ប្រាថ្នា

________

_____________

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print