កូវីដ-១៩! ធ្វើ​ឱ្យ​ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃ​ ​Amphawa floating market​ ក្លាយទៅជាទីក្រុងខ្មោច

ចែករំលែក៖

ភ្នំពេញ​៖​ ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃឈ្មោះ Amphawa floating market បានប្រែក្លាយទៅជា ទីក្រុងខ្មោចអស់ជាងមួយឆ្នាំមកហើយ ដោយសារតែជំងឺរាលត្បាតកូវីដ-១៩ បង្ខាំងការដើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេស។​ នេះបេី​យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។

សារព័ត៌មានថៃ The Nation​ បាននិយាយបន្ថែមថា​ ទីផ្សារដ៏ស្រស់ស្អាត ដោយ​សារតែជំងឺកូវីដ-១៩ ប្រែក្លាយផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃ ដែលធ្លាប់តែអ៊ូរអររកផ្លូវដើរមិនចង់បាន មកជាស្ងាត់ជ្រងំរកតែមនុស្សម្នាក់គ្មាន។

ប៉ុន្តែ​ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃឈ្មោះ Amphawa floating market ដែលស្ថិតនៅក្នុងខេត្ត Samut Songkram នៅតែបន្តបើកដំណើរការជាធម្មតា ដោយ​មានទូកដឹកអ្នកដំណើរជិះកម្សាន្ត ចតនៅច្រាំងទន្លេ Mae Klong អង្គុយចាំដើម្បីដឹកភ្ញៀវ ប៉ុន្តែវាមានសភាពស្ងាត់ជ្រងំ មិនមានវត្តមានភ្ញៀងច្រើនអ៊ូរអរដូចគ្រាមុនឡើយ។

គួរបញ្ជាក់ថា​​ ផ្សារអណ្តែតទឹកដ៏ល្បីមួយនេះ​ ធ្លាប់តែអ៊ូរអរ មានភ្ញៀវទេសចរណែនណាន់តាន់តាប់ ពេល​នេះ​កំពុងរង់ចាំការវិលត្រឡប់របស់ក្រុមអ្នកទេសចរ ដែលធ្លាប់បានប្រមូលផ្តុំគ្នានៅតាមដងទន្លេទាំងសងខាង ដើម្បីស្វែងរកអាហារឆ្ងាញ់ៗ ផលិតផលផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ដែលភ្ញៀវទាំងនោះចូលចិត្ត៕ដោយ​៖សហការី​

...

ប្រភព៖​ Thailand Amphawa Floating Market, Samut Songkhram

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print