ក្លិបអង់គ្លេស៦ដែលមិនចូលរួមលេង Super League ឈានដល់ការទូទាត់ហិរញ្ញវត្ថុជាមួយក្របខ័ណ្ឌ Premier League

ចែករំលែក៖

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយលីគកំពូលអង់គ្លេសបានបង្ហាញថា ក្លិបអង់គ្លេសទាំង៦ដែលបោះបង់ចោលការចុះកុងត្រាលេងក្របខ័ណ្ឌថ្មី European Super League បានឈានដល់ដំណោះស្រាយហិរញ្ញវត្ថុជាមួយនឹងក្របខ័ណ្ឌ Premier League ដែលមានទឹកប្រាក់សរុប ២២លានអឺរ៉ូ (៣១លានដុល្លារអាមេរិក) ។

ក្លិបទាំង៦នោះរួមមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham បានប្រកាសខ្លួនជាសមាជិកស្ថាបនិកនៃការប្រកួតប្រជែងនេះកាលពីខែមេសា ប៉ុន្តែគម្រោងនេះបានលុបចោលភ្លាមៗបន្ទាប់ពីមានការប្រឆាំងយ៉ាងទូលំទូលាយពីលីគកំពូលក្នុងស្រុក និង UEFA 

សារព័ត៌មាន Sky News បានរាយការណ៍អំពីដំណោះស្រាយថា កិច្ចព្រមព្រៀងត្រូវបានសម្រេចហើយដោយក្លិបនានាត្រូវប្រឈមនឹងការផាកពិន័យ២៥លានផោននិងដក ៣០ពិន្ទុប្រសិនបើមានការព្យាយាមលេងនៅលីគកំពូលដែលបង្កើតថ្មីនេះ ការស៊ើបអង្កេតលើកាលៈទេសៈការបង្កើតលីគ Super League ហើយនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Richard Masters បាននិយាយកាលពីខែមុនថា ការស៊ើបអង្កេតនេះនឹងត្រូវធ្វើឡើងប្រកបដោយប្រសិទ្ធភាពត្រឹមត្រូវនិងត្រឹមត្រូវ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អឺរ៉ុបកាលពីខែមុនបានប្រកាសដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងក្លិបចំនួន៩ក្នុងចំណោមក្លិបទាំង១២ដែលស្ថិតនៅពីក្រោយគម្រោងបង្កើតក្របខ័ណ្ឌថ្មីនេះក្លិបទាំង៩បានយល់ព្រមដកហូតប្រាក់៥ភាគរយនៃប្រាក់ចំណូលរបស់ពួកគេពីការប្រកួតរបស់ UEFA សម្រាប់មួយរដូវកាល និងបង់ប្រាក់ពួកគេដែលជាការបរិច្ចាគ១៥លានអឺរ៉ូ (១៨លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់បាល់ទាត់ក្នុងប្រទេស និងយុវជននៅអឺរ៉ុប។

ទោះយ៉ាងណាក្លិបចំនួន៣គឺ Barcelona, ​​Real Madrid និង Juventusមិនបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះទេ ដោយក្លិបទាំង៣នេះមិនទាន់បានដកខ្លួនចេញពីការចូលរួមបង្កើតលីគអឺរ៉ុបថ្មីនេះនៅឡើយទេ ៕

  

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print