រដ្ឋាភិបាល​ថៃ៖​ ចង់ឲ្យកូនក្មេងអាយុ​ ៣ឆ្នាំឡើងទៅចាក់វ៉ាក់សាំង Sinovac ប៉ុន្តែ​ត្រូវរង់ចាំក្រុមហ៊ុនចិន និងអង្គការ​ WHO អនុម័តសិន

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មាន The Nation នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ រដ្ឋាភិបាល​ថៃ​ ចង់យកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សម្រាប់ការចាក់លើកុមារមានអាយុចាប់ ៣ឆ្នាំ ឡើងទៅជាមុនសិន មុននឹងអនុញ្ញាតឱ្យប្រើប្រាស់លើកុមារ នៅក្នុងប្រទេសថៃ។ ប៉ុន្តែ​ខ្លួនកំពុងរង់ចាំការបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac ដោយភាគីចិន និងអង្គការសុខភាពពិភពលោក (WHO) អនុម័តសិន។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលថៃ​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ជាក់ស្ដែងលោក គាតធិភូម វង្សរ៉ាឈីត (Kiattiphum Wongrachit) ​លេខាធិការអចិន្រ្តៃយ៍ នៃក្រសួងសុខាភិបាលថៃ​ បានលើកឡើងថា​ ចំពោះ​ការសិក្សាមួយនៅក្នុងប្រទេសចិន កំពុងធ្វើឡើងនៅឡើយ ដើម្បីស្វែងរកប្រសិទ្ធភាព, សុវត្ថិភាព និងកម្រិតដូសដែលត្រូវប្រើប្រាស់ ព្រមទាំងកំណត់រយៈពេលនៃការចាក់វ៉ាក់សាំង លើកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។

បន្ថែមពីលើនេះ លេខាធិការអចិន្រ្តៃយ៍ នៃក្រសួងសុខាភិបាលថៃ​ ក៏បានកត់សម្គាល់ផងដែរពីយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្នដោយនិយាយថា​ ៣០ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង មានអាការៈគ្រុនក្ដៅតិចតួច និងរងផលប៉ះពាល់តិចតួចបំផុតពីវ៉ាក់សាំង ហើយផលប៉ះពាល់ទាំងនេះ នឹងបាត់ទៅវិញក្រោយរយៈពេលពី ២៤ ទៅ ៤៨ម៉ោង។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ចំនួន ១លានដូសបន្ថែមទៀតបានទៅដល់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះធ្វើឱ្យចំនួនវ៉ាក់សាំង Sinovac ដែលថៃទិញពីចិនកើនដល់ ៧.៥លានដូស។ ជាមួយគ្នានេះ​វ៉ាក់សាំង Sinopharm របស់ចិនដូចគ្នា ក៏នឹងមកដល់ប្រទេសថៃក្នុងពេលឆាប់ៗនេះ។ ខណៈ​ដែល​វ៉ាក់សាំងចិនទាំងពីរនេះ សុទ្ធតែត្រូវបានអង្គការ WHO ប្រកាសទទួលស្គាល់ជាផ្លូវការអំពីប្រសិទ្ធភាព និងសុវត្ថិភាពដូចគ្នា៕ដោយ​៖ស​ តារា​

...

រូបភាព​៖AFP​ លោក​ Prayut Chan-O-Cha


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print