នៅថ្ងៃទី១២ខែមិថុនា ក្រសួងសុខាភិបាលប្រទេស ប៉េរ៉ូបានប្រកាសកម្មវិធីចាក់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះ ក្នុងពេលដែលប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះកំពុងតែធ្វើសកម្មភាពយ៉ាងខ្លាំងដើម្បីទប់ស្កាត់រលកកូវីដ១៩ទីពីរវាយប្រហារប្រទេសនេះ ។
មានប្រសាសន៍នៅក្នុងកម្មវិធីចាក់វ៉ាក់សាំង ក្នុងរដ្ឋធានី Lima រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសប៉េរ៉ូ លោក Oscar Ugarte បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះ គឺជាសកម្មភាពការពារយ៉ាងសំខាន់ទាំងម្តាយនិងកូន។ លោកក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះ ក្នុងរយៈពេលក្រោម ២៨សប្តាហ៍ទៅចាក់វ៉ាក់សាំងកូវិដ ១៩ ។
តាមគម្រោង រដ្ឋាភិបាល របស់ប្រធានាធិបតី Francisco Saqasti និងផ្តល់វ៉ាក់សាំង ជូនរដ្ឋាភិបាលថ្មី ៥០ លានដូសដើម្បីចាក់វ៉ាក់សំាងជូនពលរដ្ឋ ។ គិតមកទល់ពេលនេះប្រទេសតំបន់អាមេរិក មួយនេះមានករណីឆ្លងកូវីដ១៩ សរុប១,៩៩លាននាក់ និងស្លាប់ ជាង១៨៨ពាន់នាក់។
បច្ចុប្បន្ននៅជុំវិញពិភពលោកមានករណីឆ្លងកូវីដ១៩ជាង សរុប១៧៥លាននាក់ឆ្លងកូវីដ ១៩ និងស្លាប់ជាង ៣,៧លាននាក់។ ក្នុងពេលជាមួយគ្នានោះដែរមានពលរដ្ឋដល់ទៅជាង ២,២៥លាន់នាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងនោះមាន ៤៨០លាននាក់ចាក់ដូសទីពីររួចរាល់៕ ដោយ៖ធីរីណា
រូបភាព៖AFP/TTXVN