អាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបាន៨នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៨នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀននៅប្លុកបឹងកក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះបង្ក្រាបជាក់ស្តែង ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ដាវ១ដើម ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន៥ ដែកកេះចំនួន៥ ថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ រួមទាំងទុយោជរ័មួយចំនួនផងដែរ ។

ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ស្ថិតនៅចំណុចម្តុំរោងចក្រឆ្នាំង ផ្ទះបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោកបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ គឺកម្លាំងបានធ្វើការស្រាវជ្រាវដឹងថា មុខសញ្ញាក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀននេះ កំពុងតែពួនសំងំធ្វើសកម្មភាពជួញដូរថ្នាំញៀន ដូច្នេះហើយទើបសមត្ថកិច្ចដឹកនាំកម្លាំងចុះឡើងព័ន្ធទីតាំងដែលជនសង្ស័យនេះនៅ រហូតឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងចំនួន៨នាក់ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ដាវ១ដើម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៥ ដែកកេះចំនួន៥ ថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ រួមទាំងទុយោជរ័មួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ៨នាក់រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តទៅតាមច្បាប់ ៕ ស ដារ៉ា

20160315190426

...

20160315190426 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print