ភ្នំពេញ, នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជាសូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ វរព្រឹទ្ធសិល្បការិនី សំនៀងពិរោះគន្ធា ទេវនាដនិមិ្មត ឯម ធ្ធាយ ដែលលោកបានអនិច្ចកម្ម កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា , ការបាត់បង់លោកយាយព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បូរាណ និងរបាំព្រះរាជទ្រព្យសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។ លោកយាយព្រឹទ្ធាចារ្យគឺជាតួអង្គដ៏សំខាន់មួយនៃការរស់រានឡើងវិញនៃរបាំបូរាណ ក៏ដូចជាវិស័យសិល្បៈខ្មែរ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។
លោកថ្លែងបន្តថា, ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធទេវនាដនិម្មិត ឯម ធ្ធាយ បានយោនយោគក្នុងកាន់ទីស្ថានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា