Update, ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ក្នុងវេលាម៉ោង ១២:២០​ នារីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ

ចែករំលែក៖

ភ្នំពេញ, បើយោងតាមផេកព្រះមហាក្សត្រ បានបញ្ជាក់អោយដឹងថា , ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ក្នុងវេលាម៉ោង ១២:២០​ នារីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ ការបាត់បង់លោកយាយគឺជាការបាត់បង់មរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរនាពេលកន្លងមក។

សូមវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកយាយ ឯម ធាយ មិនដឹងពិតប្រាកដថា គាត់បានកើតនៅពេលណាទេប៉ុន្តែអ្វីដែលលោកយាយនៅចាំបាននោះគឺថា លោកយាយគឺជាក្មេងតូចម្នាក់ដែលរស់នៅក្នុងព្រះបរមរាជវាំង នៅពេលដែលព្រះមហាក្សត្រ នរោត្តម សីហនុ ឡើងសោយរាជ្យក្នុងឆ្នាំ១៩៤១។ ឪពុករបស់លោកយាយជាអ្នកបម្រើគ្រួសារព្រះរាជវង្ស ហើយម្តាយគឺជាចុងភៅវំាង។
ដោយមានការពេញចិត្តពីសំណាក់អ្នករបាំព្រះរាជ្យទ្រព្យ កុមារី ឯម ធាយ ទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងរបាំប្រចាំព្រះរាជវាំងនៅពេលដែលខ្លួនមានអាយុប្រហែល៦ឆ្នាំ។ បន្ទាប់មករបាំក៏បានក្លាយជាជីវិតរបស់លោកយាយតែម្តងបើទោះបីជាលោកយាយមានវ័យជាង ៨០ឆ្នាំទៅហើយក្តីក៏លោកយាយនៅតែបន្តបង្រៀនរបាំដល់ក្មេងៗនានានៅក្នុងមណ្ឌលកុមារកំព្រាកុមារសន្តិភាពនៅភូមិស្រែអំពិល ក្នុងខេត្តកណ្តាលនៅថ្ងៃចុងសប្តាហ៍ផងដែរ។ បើទោះបីជាមានវ័យចំណាស់ទៅហើយក្តីក៏លោកយាយនៃរបាំព្រះរាជទ្រព្យរូបនេះ នៅតែជាមនុស្សម្នាក់ដែលមានភាពមោះមុត រួសរាយរាក់ទាក់ ច្រៀងពីរោះ និងមានឆន្ទៈក្នុងការចែករំលែកចំណេះដឹងរបស់ខ្លួនដល់ក្មេងជំនាន់ក្រោយដោយមិនរុញរា។
នៅក្នុងឆ្នាំ២០១២ លោកយាយត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្តល់ជូនគោរមងារជា ទេវនាដនិមិត្ត ហើយអ្នកថតរូបជនជាតិអាល្លឺម៉ង់ដ៏ លោក Arjay Stevens បានធ្វើការចងក្រងសៀវភៅរូបថតទាក់ទិននឹងលោកយាយ ឯម ធាយ ហើយបានធ្វើពិធីតាំងពិព័រណ៌រូបថតទាំងនោះនិងបានផ្តល់ប្រាក់ទាំងអស់ពីការលក់រូបថតឲ្យទៅលោកយាយផងដែរ។ សៀវភៅរូបថតមាន១១៥ទំព័រ ដែលមានចំណងជើងថា “សិល្បករ១សតវត្សរ៍” បានចេញផ្សាយជាភាសាអង់គ្លេស ខ្មែរ បារាំង និងអាល្លឺម៉ង់ដ៏៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print