ខេត្តបន្ទាយមានជ័យ, អាជ្ញាធរក្រុងប៉ោយប៉ែត សូមជូនដំណឹងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅទីតាំងប្តូរប្រាក់ និងផ្ទះសំណាក់សេះមាស ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកទាំងប្រាំមានអាការៈមិនស្រួលខ្លួនបានទៅយកសំណាកធ្វើតេស្ត ជាលទ្ធផលនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ . មានវិជ្ជាមានជំងឺកូវីដ-១៩ ។ បច្ចុប្បន្នកំពុងព្យាបាលនៅទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ក្នុងក្រុងប៉ោយប៉ែត ដែលអាជ្ញាធរបានរៀបចំ។
ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងប៉ោយប៉ែតសូមអំពាវនាវដល់អ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅទីតាំងប្តូរប្រាក់សេះមាស និងផ្ទះសំណាក់សេះមាស ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើត្រូវនៅដាច់ដោយឡែកពីអ្នកដទៃ និងបើមានអាការៈមិនស្រួល សូមប្រញាប់រួសរាន់ទៅយកសំណាកធ្វើតេស្ករកជំងឺកូវីដ-១៩ នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត បជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៣៨៥៦, ០៨៥ ៩៩៩៩១៧, ០៩៥ ៥០០០០៣, ០៨៩ ៥៥០០១៦, និង០១៧ ៥១៥១៣១។
រដ្ឋបាលក្រុងប៉ោយប៉ែត មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងអ្នកដែលមានការប៉ះពាល់ផ្ទាល់ជា មួយឈ្មោះដែលបានរៀបរាប់ខាងលើមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមសហការជាមួយរាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត៕
ដោយ, សិលា