សម្តេចពិជ័យសេនាបន្តដឹកនាំមន្ត្រីយោធាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥

ចែករំលែក៖

ភ្នំពេញ÷សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តដឹកនាំមន្រ្តីយោធាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយកិច្ចប្រជុំនេះប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំមានរបៀបវារៈសំខាន់ៗគឺ

ទី១៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមអនុម័តឯកសារទស្សនទានចំនួន៤ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

ទី២៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកប្រមុខការពារជាតិកម្ពុជា នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ។ ក្នុងពេលនោះ សម្តេចពិជ័យសេនា នឹងចូលរួមអនុម័តសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគតសន្តិភាពនិងវិបុលភាពអាស៊ាន។

ទី៣៖ ស្របគ្នានឹងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។

ក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនា ទៀបាញ់ នឹងផ្លាស់ប្តូរទស្សនៈស្តីពីសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិផងដែរ ខណៈសភាពការណ៍ទាំងនោះបានកំពុងធ្វើឲ្យប្រទេសក្នុងតំបន់ក៏ ដូចជាពិភពលោក បានកំពុងព្រួយបារម្ភយ៉ាងខ្លាំងនោះ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print