​ជនជាតិដើម​ភាគតិច​កួយ នូវតែប្រកបមុខរបរ​ចៀរ​ជ័រ​ច្បោះ ជា​ទំនៀមទម្លាប់​ពី​ដូនតា​

ចែករំលែក៖

ភ្នំពេញ​៖ ប្រជាជន ជនជាតិដើម​ភាគតិច​កួយ​ ក្រៅពី​ការធ្វើ​ស្រែចំការ​ ពួកគាត់បាន​ប្រកាន់ខ្ជាប់ នូវមុខរ​បរចៀរ​ជ័រ​ច្បោះ ឬ​ហៅថា ជ័រទឹក​នោះ រហូតមកដល់​សព្វថ្ងៃ​ ព្រោះ​វាអាចជួយ​ឱ្យ​ពួកគាត់ គ្រាន់​រក​ចំណូល​ដោះស្រាយ ជីវភាព​គ្រួសារ។ ជាក់ស្ដែង​តាំងពី​យូរលង់​ណាស់​មកហើយ​ ​របរជ័រទឹក ឬ ជនជាតិដើម​ភាគតិច​កួយ ហៅថា ជ័រ​ច្បោះ ត្រូវបាន​យកចេញ ពី​ដើមឈើ​មួយចំនួន ដូចជា៖ ដើមឈើ​ទាល ដើមឈើ​ផ្ចឹក និង​ឈើ​ត្រាច ជាដើម​។

​បើតាមលោក នង ដេ​ង ប្រធាន​សហគមន៍​ស្រែ​ទ័ព ស្ថិតនៅក្នុង​តំបន់​អភិរក្ស សត្វព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ បាន​ថ្លែងថា សព្វថ្ងៃ លោក​មាន​ដើម​ច្បោះ ១០០៨ ដើម ហើយ​ក្នុងនេះ មួយ​ដើម អាច​ផ្តល់​ជា​ជ័រ ក្នុង​មួយខែ ១០២៥ កាន ហើយ​អាច​លក់បាន ៨ ម៉ឺន​រៀល​។​

​ប្រធាន​សហគមន៍​ស្រែ​ទ័ពរូបនេះ ថ្លែងបន្តថា នៅ​តំបន់​សហគមន៍​ស្រែ ទ័ព​នេះ មាន​ទំហំ​ដី ចំនួន ៣៤៩០ ហិកតា ហើយ​ក្នុងចំណោម​នេះ ពលរដ្ឋ រស់នៅ ៣០០ គ្រួសារ បាន​ប្រកបរ​បរចៀរ​ជ័រ​ច្បោះ នេះ ជាង​ពាក់កណ្តាល ទៅហើយ​។​

​បន្ថែមពីនេះ លោក​នង ដេ​ង បាន​គូសបញ្ជាក់​យ៉ាងដូច្នេះ​ថា៖​ ” តាមពិតទៅ ដើម​ច្បោះ​មួយ​ដើម គេ​អាច​យក​ជ័រ ក្នុង​មួយខែ ៣ ដង ហើយ​គេ​អាច​ដង គ្រប់​ខួប ពោល​គឺអាច​ទាញយក​ជ័រ​បាន ពេញ​មួយឆ្នាំ​តែម្តង​។ ចំពោះ​ដើម​ច្បោះ មួយ​ដើម ក្នុង​១​ថ្ងៃ អាច​ផ្តល់​ជ័រ ២ ទៅ ៣ លីត្រ និង​ដើម​ខ្លះ ក៏បាន​តិចជាង​នេះ​។ ចំពោះ​ដើម​ច្បោះ ដែល​ផ្តល់​ជ័រ​បាន តិច​បំផុត គឺ​ស្ថិត​ខែ ៣ និង​ខែ ៤ ដែលជា​ខែ​ក្តៅ​បំផុត​នោះ ជ័រ​មិនសូវ​ចេញ​ទេ ។ បន្ទាប់ពី​ឈាន ចូលដល់​ខែ ៥ ទៅ ជ័រ​ច្បោះ វា នឹង​ផ្តល់​ជ័រ​ច្រើន ដូច​ធម្មតា​វិញ ” ។​

​លោកប្រធាន​សហគមន៍ ​បន្ថែមទៀតថា សព្វថ្ងៃ ប្រជាជន ជនជាតិដើម​ភាគតិច អាច​ប្រមូល​អនុផល ពី​ជ័រ​ច្បោះ​ម្តងៗ បាន​ចាប់ពី ៣ ទៅ ៤ កាន ដែល​ក្នុង​មួយ​កាន មាន​ចំណុះ ៣០ លីត្រ ឬក៏​លើសពីនេះ ទៅតាម​ដើម​ច្បោះ ដែល​ពួកគាត់​មាន​។ ដោយ​ពួកគាត់ ត្រូវ​ចំណាយពេល ប្រហែលជា ២ យប់ ៣​ថ្ងៃ ក្នុង​ការចូល​ព្រៃ ដើម្បី​ប្រមូល​ផល ហើយ​ពួកគាត់ អាច​លក់​ជ័រទឹក ទៅ​ឲ្យ​ឈ្នួ​ញ​កណ្តាល​បាន​មួយ កាន ចាប់ពី​តម្លៃ ៧ ម៉ឺន​រៀល ទៅដល់ ៨ ម៉ឺន​រៀល គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែរ​។​

គួរជម្រាបថា​ ចំពោះ​អត្ថប្រយោជន៍​របស់​ជ័រ​ច្បោះ គេ​អាចយ​កវាម​កលាយ ជាមួយ​ជ័រចុង ទុក​សម្រាប់​បិត ឬក៏​លាប​ទូក កុំ​ឲ្យ​ជ្រាប​ទឹក និង​ប្រើ​សម្រាប់ធ្វើ​គប់​ភ្លើង ឬ​ចន្លុះ ក៏បាន​។ ដោយសារតែ​ជ័រ​ច្បោះ មាន​ភាព​ស្អិត​ខ្លាំង អាចធ្វើ​ឲ្យ​គេ​លាប​នៅលើ​ផ្ទៃ ខាងក្រៅ​ឥដ្ឋ ដើម្បី​បន្សារ​ពី​ដុំឥដ្ឋ ទៅ​ដុំឥដ្ឋ​មួយទៀត ពេល​សាងសង់​ប្រាសាទ ផងដែរ កាលពី​សម័យ​ដើម​។

​គួររម្លឹកដែរថា ជន​ជន​ដើម​ភាគតិច​កួយ បាន​ចែក​កេរ្តិ៍​ម​រត​ដើម​ជ័រ​ច្បោះ​ដែល​មាននៅ ក្នុងព្រៃ ព្រះ​រការ ឲ្យ​ទៅ​កូនចៅ របស់​ពួកគាត់ ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់ ដើម្បី​ប្រក​បរបរ​ចិ​ញ្ជឹ​ម​ជិវិត ជាប្រចាំ​ថ្ងៃ​។ ចំពោះ​វិធី​ដែល​បងប្អូន ជនជាតិដើម ភាគតិច​កួយ ដង​ជ័រ​ច្បោះ ពី​ដើម​ឈើទាល ដើម​ផ្ចឹក និង​ដើមឈើ​ត្រាច គឺ​ពួកគាត់ ត្រូវ​ចោះ​ដើមឈើ យកមុខ​ប្រហែលជា ៦០ សង់ទីម៉ែត្រ និង​ធ្វើ​ការដុត​ភ្លើង ត្រង់​កន្លែង​ចោះ​នោះ ដើម្បី​ឲ្យ​វា​ចេញ​ជ័រ​បានល្អ និង​ដង​យក​ជ័រ​ច្បោះ ដាក់​កាន​។ បន្ទាប់មកទៀត ពួកគាត់​មាន​ធ្វើជា ឧ​បរ​កណ៍ដា​ក់បាំង​ទឹកភ្លៀង កុំ​ឲ្យ​ហូរ​ចន្លោះ នាំ​ឲ្យ​ខួច​ខាត​ជ័រ​ច្បោះ របស់​ពួកគាត់​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print