លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រចាំតំបន់អាស៊ីភាគខាងកើត បានឲ្យដឹងថា អាមេរិកគួរតែអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកោះតៃវ៉ាន់លើគ្រប់វិស័យ។ ការលើកឡើងខាងលើក្រោយពេលចិនបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿង ចូលទៅកាន់ដែនអាកាស ADIZ របស់កោះតៃវ៉ាន់កាលពីថ្ងៃទី១៥ខែមិថុនា ។
កម្លាំងទាហានអាកាសចិន បានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ២៨គ្រឿងចូលទៅកាន់ដែនអាកាសកោះតៃវ៉ាន់។ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា មានយន្តហោះចម្បាំង ចិនជាច្រើនគ្រឿងចូលដែនអាកាសរបស់ខ្លួនស្ថិតនៅតំបន់ភាគនិរតីនៃកោះតៃវ៉ាន់កាលពីថ្ងៃទី ១៥ខែមិថុនា ។ ក្នុងចំណោមយន្តហោះដែលចូលទៅនោះមាន យន្តហោះ J-16ចំនួន១៤គ្រឿង និងយន្តហោះ J-11ចំនួន ១១គ្រឿង។
ភាគីកោះតៃវ៉ាន់តៃវ៉ាន់ក៏បានបញ្ជូនយន្តហោះស៊ើបការណ៍ ទៅតាមដានយន្តហោះចម្បាំងរបស់ចិនដែលចូលមកដែនអាកាសរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានោះដែរ ឧបការីក្រសួងការបរទេសអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែប្តេជ្ញាអនុវត្តភារកិច្ច ជួយដល់កោះតៃវ៉ាន់ ចំពោះគំនាបពីប្រទេសចិន។
យន្តហោះចម្បាំងរបស់ចិនតែងតែហោះចូលទៅកាន់ដែនអាកាសកោះតៃវ៉ាន់ ដែលជាការដាក់គំនាបរបស់ចិនទៅលើកោះនេះក៏ជាការព្រមានថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ផ្តាច់បានឡើយ៕
រូបភាព៖ nId