រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន ២៦៣នាក់

ចែករំលែក៖

ខេត្ត​បន្ទាយ​មានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា​ អាជ្ញាធរមូលដ្ឋាន​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន ២៦៣នាក់។

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់បន្ថែមថា​ យោងតាមលទ្ធផលតេស្តរហ័ស(Rapid Test )​នៅថ្ងៃទី១៥​ ខែមិថុនា​ម្សិលមិញនេះ​ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី​ ដែល​ជាករណីឆ្លង​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ​ និងពលរកដែលទេីបវិលត្រលប់មកពីប្រទេសថៃ​ លេីបុរស​ និងស្រ្តីខ្មែរចំនួន​ ៤៩នាក់។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធ អ្នកវិជ្ជមានមេរោគកូវីដ-១៩ ទៅយកសំណាកឱ្យបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print