អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានបែកធ្លាយដល់ថ្នាក់លើហើយ!

ចែករំលែក៖

ភ្នំពេញ, បើមិនច្រឡំទេរបាយការណ៍ពាក់ព័ន្ធអំពើពុករលួយ អនុវត្តខុសពីតួនាទីភារកិច្ច ទាំងការជម្រិតទារលុយឈ្មួញ ប្រជាពលរដ្ឋ ប្រព្រឹត្តដោយលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ អាចធ្លាក់ដល់ដៃថ្នាក់លើហើយ តើលោក ឃុន ប៊ុនហូ អាចរកមធ្យោបាយណាដើម្បីទប់ទល់បិទបាំងអំពើល្មើសច្បាប់របស់ខ្លួនបានទេមើល៍ទៅ។

យ៉ាងតិចមានក៏ប្រមាណជា៣០ទំព័រដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាន នូវរបាយការណ៍មួយដែលនាយអាវុធហត្ថ បានបញ្ជូនទៅកាន់ថ្នាក់លើ បញ្ជាក់ពីលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលផែនបច្ចេកទេសសន្តិសុខ បានបញ្ជាអោយមន្ទីរ និងការិយាល័យជំនាញដឹកនាំជំនាញស្រាវជា្រវ កសាងឯកសារស្រង់បញ្ជីស្ថិតិមុខសញ្ញាបទល្មើសធនធានធម្មជាតិដើម្បើគ្រប់គ្រង។ នៅពេលមន្ទីរ ការិយាល័យជំនាញ កសាងមុខសញ្ញាបានអស់ហើយ គាត់ទាញយកបងប្អូន បក្ខពួកគាត់ រៀបចំដាក់តាមគោលដៅដែលមានបទល្មើសឆ្លងកាត់ទាំងអស់ក្នុងខេត្តកំពង់ធំដូចជា:
ក-តំបន់ព្រៃឡង់ ស្រុកសណ្តាន់; មានន័យថា, គ្រប់គ្រងច្រកផ្លូវដឹកឈើចេញពីព្រៃឡង់ ក្នុងនោះ លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអោយក្មួយប្រសារម្នាក់ឈ្មោះ ឡៅ ស៊ូអ៊ូ អត្តលេខ ១០៦០៨១ ជំនួយការ ការិយាល័យវិទ្យុទាក់ទង ប្រើលេខទូរស័ព្ទ 0882222224 សហការពីរនាក់ ឪពុកក្មេកឈ្មោះ អាំង បានហូវ(ប្អូនលោក ឃុន ប៊ុនហូ) ទើបចេញពីពន្ធនាគារពីបទជម្រិតទារប្រាក់ ដើរតួនាទីជាអ្នកកាសែត គ្រប់គ្រងយកលុយពីមុខសញ្ញាដឹកឈើចេញពីព្រៃឡង់ ក្នុងស្រុកសណ្តាន់ ។
របាយការណ៍នេះបានបញ្ជាក់ទៀតថា, ខ-ផ្លូវជាតិលេខ ៦២ (ព្រះវិហារ, កំពង់ធំ) ផ្លូវជាតិលេខ៦ (សៀមរាប.កំពង់ធំ) គោលដៅ តាមផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារ និងផ្លូវជាតិលេខ៦ពីខេត្តសៀមរាប ប្រគល់ឲ្យលោកវរៈសេនីយ៍ត្រី ព្រហ្ម វាសនា ជាអនុប្រធានមន្ទីរ ស្រាវជ្រាវព័ត៌មានសន្តិសុខ លេខទូរស័ព្ទ 0855588883 សហការណ៍ ជាមួយអ្នកសារព័ត៌មាន គ្រប់គ្រង និងរាប់ឡានដឹកឈើធម្មតា និងឈើប្រណីតឆ្លងកាត់ និងគ្រប់គ្រងតាម បណ្តាដេប៉ូឈើនានានៅក្នុងខេត្តកំពង់ធំ ទាំងអស់ដូចជាៈ

១- ឈ្មោះ វ័យ ប៊ុនរ៉ុង នៅភូមិតាឡែក ឃុំ -ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។
២- ឈ្មោះ ឆាយ គង់ស័រ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

៣. ដេប៉ូ វិញ រ៉យ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៤-ដេប៉ូឈ្មោះ ឡាយ ស៊ីលីន ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៥-ដេប៉ូឈ្មោះ ឆេង អ័ង នៅភូមិស្ទឹងសែន ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សូមបញ្ជាក់ថា, បើតាមរបាយការណ៍បញ្ជាក់ថា, បណ្តាដេប៉ូទាំងអស់ក្នុងខេត្តនេះ មានប្រភពផ្គត់ផ្គង់ឈើ ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារឆ្លងកាត់ ការត្រួតពិនិត្យពីលោកព្រហ្ម វាសនា និងដឹកចេញពីតំបន់ព្រៃឡង់ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំឆ្លងកាត់ លោក ឡៅ ស៊ូអ៊ូ និងឪពុកក្មេកឈ្មោះ អាំង បានហូវ។ ឈើដឹកមកដល់ដេប៉ូ ហែកលិខិតពីដេប៉ូដឹកបន្តឆ្លងចូលទៅខេត្ត កំពង់ចាម និងខេត្តកំពង់ឆ្នាំងបន្តទៀត ។ មុខសញ្ញាដេប៉ូទាំងនេះ លោក ឃុន ប៊ុនហូ ប្រគល់ឲ្យលោក ព្រហ្ម វាសនា អនុប្រធានមន្ទីរ ជាអ្នកដើរប្រមូលលុយប្រចាំខែគ្មានចន្លោះដេប៉ូឈើណាមួយនោះឡើយ។
គ- តំបន់ទន្លេសាប និងភូមិសាស្ត្រសុ្រកស្ទោង ខេត្តកំពង់ធំ ប្រគល់ឲ្យលោកអនុសេនីយ៍ឯក ថាន់ ប៊ុនថេង មេបញ្ជាការរង អហ ស្រុកស្ទោង ជាអ្នកដើររៀបរយ បទល្មើសនេសាទគ្រប់ប្រភេទ ក្នុងបឹងទន្លេសាប តាមរដូវកាល រួមទាំង ពួកថៅកែធំៗ ពួកឈ្មួញទុច្ចរិតដែលធ្វើ សកម្មភាព រុករានទន្ទ្រានយកព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ ហ៊ុំព័ទ្ធយកដីជីកធ្វើជាអាងទឹក រៀបចំជា ប្រព័ន្ធប្រឡាយធ្វើស្រែប្រាំង និងយកដីលក់បន្ត ដោយប្រើប្រាស់គ្រឿងចក្រ អ៊ិចស្តាវ័ទ័រ ប៊ុលឡូស័រ ត្រាក់ទ័រ ក្នុងការបំផ្លិចបំផ្លាញព្រៃលិចទឹក ។ និងប្រគល់ឲ្យបក្ខពួកមួយចំនួនទៀតធ្វើសកម្មភាពតាមផ្លូវឆ្លងកាត់សំខាន់ៗ ប្រមូលយកផលប្រយោជន៍ពីបទល្មើសធនធានធម្មជាតិនេះ ទាំងអស់ ។
ដោយឡែក ការងារជំនាញ ការចុះស្រង់ស្ថិតិទាក់ទងនិងធនធានធម្មជាតិ ការងារបូកសរុបរបាយការណ៍ ពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រចាំខែ ត្រីមាស ឆមាស ៩ខែ ឆ្នាំ ប្រើឲ្យមន្ទីរការិយាល័យជំនាញជាអ្នកធ្វើ ទាំងអស់ ប្រធានមន្ទីរអ្នកចាត់ចែងធ្វើទៅគាត់ទឿនធ្វើឲ្យឆាប់ព្រោះថ្នាក់លើប្រញាប់ ។
– ពេលមានការ ឬការងា ណាដែលគ្មានប្រយោជន៍ដល់គាត់ គាត់ទូរស័ព្ទបញ្ជាមកថាៈ មេឲ្យចុះទៅធ្វើការ រៀបចំកម្លាំងទៅ ហើយគ្មានការ ប្រគល់ភារៈកិច្ចណែនាំចង្អុលបង្ហាញអ្វីឲ្យច្បាស់លាស់ទេ ។ ចំពោះការចំណាយ ក្នុងការចុះធ្វើការនេះ គឺប្រធានមន្ទីរជាអ្នកដោះស្រាយ ពេលធ្វើការងារបានហើយបើមិនត្រូវចិត្តគាត់ចង់បានស្ដីបន្ទោសទៀត ។ ចំពោះ រាល់ការចំណាយ លើការងាររដ្ឋបាល គាត់ឲ្យធ្វើសំណើរសុំ ទៅគាត់លាយលក្ខអក្សរដើម្បីគាត់តំកល់ទុក ។
សូមបញ្ជាក់ថានៅក្នុងរបាយការណ៍នេះ ក៏បានបញ្ជាក់អំពីលោក ឃុន ប៊ុនហូ ជំរិតទារប្រាក់ពីប្រជាពលរដ្ឋនិងឈ្មួញ និងមានសាលក្រមក្នុងបទល្មើសព្រហ្មទណ្ឌ មានបណ្ដឹងពីជនរងគ្រោះទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពីបទជំរិតទារប្រាក់ ដែលអង្គភាព”នគរដ្រេហ្គន” នឹងធ្វើការបញ្ជាក់ជូនបន្ថែមទៀត។
ពាក់ព័ន្ធក្នុងករណីនេះផងដែរ,នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក ឃុន ប៊ុនហូ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំពង់ធំបានបញ្ជាក់ប្រាប់អង្គភាព “នគរដ្រេហ្គន” តាមទូរស័ព្ទយ៉ាងដូច្នេះថា, ខ្ញុំមិនបានទាន់ដឹងរឿងនេះនៅឡើយដែរ ប៉ុន្តែប្រហែលជាមានគេចង់ធ្វើបាបខ្ញុំ ដូចជាខាងបងសារព័ត៌មានដឹងស្រាប់ហើយ ! នៅលើឯកសារ នៃរបាយការណ៍ទាំងនោះ ពិតជាមានអ្នកណាម្នាក់កំពុងធ្វើបាបខ្ញុំ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា, ខ្ញុំមិនទាន់បានទទួលរបាយការណ៍ពាក្យបណ្ដឹងនោះទេ ប៉ុន្តែខ្ញុំឮថាគេដាក់ដល់ខុទ្ទកាល័យរួចហើយ ដូច្នេះសូមសួរទៅខាងខុទ្ទកាល័យចុះ។
សូមជម្រាបជូនថា, របាយការណ៍អំពើពុករលួយ លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ គឺមានចំនួនច្រើនទំព័រ ចាំអង្គភាព”នគរដ្រេហ្គន” នឹងបន្តដកស្រង់មកបន្ថែមទៀតនៅពេលក្រោយ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print