ព្រះរាជសារថ្វាយព្រះពរ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

បពិត្រ សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុត នៃប្រជារាស្ត្រកម្ពុជា និងទូលព្រះបង្គំជាខ្ញុំ ។

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ ជ្រាលជ្រៅបំផុត នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ តាងនាមប្រជារាស្ត្រកម្ពុជា ទូលព្រះបង្គំ ជាបុត្រ មានហឫទ័យសោមនស្សរីករាយ សូមលំឱនកាយលើកហត្ថប្រណម្យថ្វាយបង្គំដោយសេចក្តី គោរពដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ជា ព្រះដ៏មានព្រះគុណ ដ៏ខ្ពង់ខ្ពស់បំផុត នៃទូលព្រះបង្គំជាបុត្រ និងប្រជារាស្ត្រទូទាំង ព្រះរាជាណាចក្រកម្ពុជា ។

ប្រជារាស្ត្រកម្ពុជា និងទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយបង្គំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ និងគុណបុណ្យព្រះបារមីអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសបារមីព្រះតេជានុភាពព្រះវិញ្ញាណក្ខន្ធនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះមេត្តាតាមជួយគ្រប់គ្រងរក្សាការពារ និងប្រោះព្រំនូវទឹកអម្រឹត ប្រទានព្រះរាជ សព្ទសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីគោរពស្រឡាញ់ធំជ្រាលជ្រៅបំផុត នៃទូលព្រះបង្គំជាបុត្រនិងប្រជារាស្ត្រ កម្ពុជា សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជា សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដរាបតរៀងទៅ ។

សូម សម្ដេចព្រះមហាក្យត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវសេចក្ដីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីប្រជារាស្ត្រកម្ពុជា និងទូលព្រះបង្គំ ជាបុត្រ ។

សេចក្តីគួរពុំគួរ សូម សម្តេចព្រះវររាជមាតា ព្រះមេត្តាប្រោសព្រះរាជទានទោស ។ ក្រាបបង្គំទូលថ្វាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ទូលព្រះបង្គំជាខ្ញុំ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print