ភ្នំពេញ, ភោជនីយដ្ឋាន #IZAKAYA (#ហាងជប៉ុន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់
មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅហូបអាហារនៅទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2021 នេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ
ភោជនីយដ្ឋាន #IZAKAYA (#ហាងជប៉ុន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១០៖៣០ ដល់ ១១៖០៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅហូបអាហារនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា