ភ្នំពេញ, នៅវេលាម៉ោង 11នឹង00 នាទីយប់ថ្ងៃទី16 ខែមិថុនា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បញ្ជាក់ឲ្យដឹងថា , ផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល ខខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១៥៖០០ ដល់ ១៥៖៣០ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ និងបានដើរចុះដើរឡើងពេញក្នុងបរិវេណទីតាំងនេះ។ អ្នកប៉ះពាល់ផ្ទាល់ ចំនួន ២នាក់ នៅទីតាំងនេះ មិនទាន់បានទៅយកសំណាកនៅឡើយនោះទេគិតត្រឹមរសៀលថ្ងៃទី១៦ ខែមិថុនានេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា