ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩វិទ្យាល័យអនុវត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨ និង០០នាទី បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ និង សង្កាត់ចតុមុខ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យអនុវត្ត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
នាឱកាសនោះ លោក ម៉ុក ច័ន្ទករុណា បានសាកសួរសុខទុក្ខក្រុមការងារសម្របសម្រួល និងកងកម្លាំងយាមប្រចាំការ រួចបានណែនាំដល់សង្កាត់ទាំង៣ ឲ្យជំរុញការកៀងគរប្រជាពលរដ្ឋទូទៅ មកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ។
ជាមួយគ្នានេះ លោកអភិបាលរង ដើម្បីលើកទឹកចិត្តដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០០,០០០រៀលផងដែរ៕ដោយ៖សហការី
...