អាជ្ញាធរ​ខណ្ឌដូនពេញ​ បន្ត​ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩វិទ្យាល័យអនុវត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨​ និង០០នាទី​ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ និង សង្កាត់ចតុមុខ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យអនុវត្ត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

នាឱកាសនោះ​ លោក ម៉ុក ច័ន្ទករុណា បានសាកសួរសុខទុក្ខក្រុមការងារសម្របសម្រួល និងកងកម្លាំងយាមប្រចាំការ រួចបានណែនាំដល់សង្កាត់ទាំង៣ ឲ្យជំរុញការកៀងគរប្រជាពលរដ្ឋទូទៅ មកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ។

ជាមួយគ្នានេះ​ លោកអភិបាលរង​ ដើម្បីលើកទឹកចិត្តដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០០,០០០រៀលផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print