អភិបាលខេត្ត​កំពង់ចាម​៖​ សម្រេចដាក់ឲ្យដំណើរការឡើងវិញ នៃក្រុមហ៊ុនស្ដាយណាយ២ ស្រុកព្រៃឈរ បន្ទាប់ពី​បិទមួយរយៈព្រោះជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​កំពង់ចាម៖​ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដកំពង់ចាម​ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម ផលិតកម្មក្រុមហ៊ុនស្ដាយណាយ២ អ៉ិនធើណេសិនណល ខូអិលធីឌី ស្ថិតនៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ បន្ទាប់ពី​បិទមួយរយៈព្រោះជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩។

ប៉ុន្តែ​​នៅក្នុង​សេចក្ដី​ជូនដំណឹង​របស់លោក អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិបាលកំពង់ចាម​ បានបញ្ជាក់ថា​ ​បើទោះបីជា​ មានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ​ ក៏ពិតមែន រដ្ឋបាលខេត្តកំពង់ចាម បានណែនាំឲ្យម្ចាស់ទីតាំងត្រូវរៀបចំសង្វាក់ផលិតកម្មរបស់កម្មករ កម្មការិនី គឺត្រូវធ្វើការប្ដូរវេនកម្មករ កម្មការិនី និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា​​ នៅថ្ងៃដដែល​ រដ្ឋបាលខេត្តកំពង់ចាម ក៏ប្រកាសរកឃើញករណីវិជ្ជមានថ្មី ៦០នាក់ ក្នុងនោះរួមមាន​៖​ ស្រុក​បាធាយ​ ០៥នាក់,​ ស្រុក​ស្រី​សន្ធរ​ ០៦នាក់,ស្រុក​ស្ទឹងត្រង់​ ០១នាក់,ស្រុក​ព្រៃឈរ​ ១១នាក់,ស្រុក​ជើង​ព្រៃ​ ៣៣នាក់,ស្រុក​ចំការ​លើ​ ០១នាក់,ក្រុងកំពង់ចាម​ ០២នាក់,​មកពីត្បូង​ឃ្មុំ​ ០១នាក់​ និងអ្នកជំងឺជាស្បះស្បេីយ​ ២៣នាក់ និងស្លាប់ ០១នាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print