ជនជាតិចិន ២នាក់​ យកថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទៅចែកចាយ​ ត្រូវ​សមត្ថកិច្ចខេត្តកោះកុង​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្តកោះកុង៖ បេីយោង​តាមប្រភពព័ត៍មានពី​កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ថា​ កម្លាំង​ជំនាញ​ខេត្ត​ បានសហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងលេីករណីជនជាតិចិន​ ២នាក់​ បានធ្វេីសកម្មភាពចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង​ ៤រសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ។

ប្រភពដដែល​ បន្តថា​ ជនសង្ស័យជាជនជាតិចិន ២នាក់នេះ រួម​មាន៖​ ទី១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។​ និង​ទី២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំ កើតហេតុ​ខាងលេី។

ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​ កម្លាំង​ជំនាញ​ បានចាប់យកវត្ថុតាងរួមមាន ៖រថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovacចំនួន ៦៥ដប , ធុងស្នោរក្លាសេថ្នាំចំនួន ០១ , ម្ជុល,សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់ , ស្រោមដៃចំនួន ០៣គូរ និង ទឹកអាល់កុលចំនួន ០៣ដប ។

ក្រោយឃាត់ខ្លួន​ ជនសង្ស័យខាងលើនេះ​ ត្រូវ​បានម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី​ បញ្ជូនខ្លួន​ទៅតុលាការ​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print