ភ្នំពេញ, រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តព្រះវិហារឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅយប់ថ្ងៃទី១៦ និងព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៥នាក់បន្ថែម ដែលមានឈ្មោះដូចខាងក្រោម៖
ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ខាងលើ ក្នុងនោះ៖ -អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ត្រូវបានរកឃើញនៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលជា អ្នកពាក់ព័ន្ធនៅក្នុងកម្មវិធីភ្ជាប់ពាក្យកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ស្រុកជាំក្សាន្ត។
-អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ក្នុងនោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០១នាក់ គឺជាអ្នកពាក់ព័ន្ធនៅក្នុង កម្មវិធីភ្ជាប់ពាក្យកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចូលតាមកបីជាន់ ខេត្ត និងអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀត គឺជាពលករធ្វើដំណើរមកពីប្រទេសថៃ បន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនមកកាន់ខេត្តព្រះយ៉ាកទី១២ ខែមិថុនា ឆ្នាំ២០២១ តាមរថយន្តស្លាកលេខ ខ.ម ៣-៥១៣១ ដែលមានពលករសរុបចំនួន ០៣កមាន ខេត្ត ឧត្តរមានជ័យចំនួន ០១នាក់ ខេត្តសៀមរាបចំនួន ០៨នាក់ ខេត្តព្រះវិហារចំនួន ០២នាក់ខេត្តកំពង់ធំមិន០១នាក់ ខេត្តកំពង់ចាមចំនួន ០៣នាក់ ខេត្តត្បូងឃ្មុំចំនួន ០២នាក់ និងខេត្តព្រៃវែង ចំនួន ០៦នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០៥នាក់ខាងលើ ត្រូវបានបញ្ជូនមកសម្រាកលនៅមណ្ឌល ព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល(អតីតសាលាបឋមសិក្សា ស្ថាពរ)ខេត្តព្រះវិហារ។
គិតមកដល់ថ្ងៃនេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤៦នាក់/ស្រីចំនួន ១៨នាក់ និងកុមារីចំនួន ០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន ១១នាក់/ស្រីចំនួន ០៣នាក់ និងកុមារីចំនួន ០២នាក់ អ្នកជាសះស្បើយក្នុងថ្ងៃនេះចំនួន ០៣នាក់ ( /ស្រីចំនួន ០១នាក់ និងកុមារីចំនួន ០១នាក់)។ រីឯអ្នកជំងឺកូវីដ-១៩ចំនួន ៣៥នាក់/ស្រីចំនួន ១៥នាក់ និងកុមារីចំនួន ០៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌល ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល(អតីតសាលាបឋមសិក្សា ស្ថាពរ)ខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិត កន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩ / ០៨៨ ៥៩៦ ៤៤៩៦។
រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីប្រកាសព័ត៌មាន នេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាម ការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលមួយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សិលា