រន្ធត់ណាស់!! បុរសម្នាក់ជិះម៉ូតូប៉ះដៃចង្កូតរថយន្តអាបែនដឹកដីបេីកបញ្ច្រាស់​ ខ្ទាតទៅបុករថយន្តស្ទូចចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

​ ភ្នំពេញ ៖​ រថយន្តអាបែនដឹកដីមួយគ្រឿងបេីកបញ្ច្រាស់ផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូទៅប៉ះដៃចង្កូតខ្ទាតអូសជិត២០ម៉ែត្រទៅបុករថយន្តស្ទួចដែលចតស្ងៀមបណ្ដាលឲ្យបោកក្បាលស្លាប់​ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច​ ថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិបាគួ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ វី វាស្នា​ ភេទប្រុស​ អាយុ៣២ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិស្ពានថ្ម​ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកduke ធុនធំ​ពណ៌សលាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1CZ-0003 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ គ្រានោះក៏មានរថយន្តអាបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរបញ្ច្រាស់ផ្លូវ​ ធ្វេីឲ្យជនរងគ្រោះគេចប៉ះដៃចង្កូត​ដួលអូសជិត២០ម៉ែត្រ ទៅបុករថយន្តស្ទួចកំពុងចតស្ងៀម​នៅចញ្ចេីមផ្លូវ បណ្ដាលឲ្យបោកក្បាលនិងរថយន្តស្លាប់យ៉ាងអាណោចអាធម៏ក្រោមរថយន្តស្ទួច​ ។ ចំណែករថយន្តអាបែនដឹកដីបានបន្តដំណើរទៅមុខគេចបាត់ស្រមោល​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការវាស់វែងយករថយន្តស្ទួចនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ​ ។ រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print