ក្រុងប៉ោយប៉ែត៖ កងកម្លាំងការពារព្រំដែនរបស់ថែ បន្តចាប់ឃុំខ្លួនពលករខ្មែរបន្ថែម១១នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលមកស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ។
សមត្ថកិច្ចតាមព្រំដែនរាយការថាៈកាលពីវេលាម៉ោង១២និង១៧នាទី ថ្ងៃទី១៧ មិថុនា ២០២១ សមត្ថកិច្ចថៃប្រចាំស្រុកតា ព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយនគបាលការពារព្រំដែនទី១២ ចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចឆ្លងដែនចូលមកដោយខុសច្បាប់ បានចំនួន១១នាក់បន្ថែមទៀត ក្នុងនោះប្រុស៤ នឹងស្រី៧នាក់ ។
សមត្ថកិច្ចខាងលើបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ មិថុនា ២០២១ សមត្ថកិច្ចថៃស្រុកតា ព្រះយ៉ា ក៏បានចាប់ឃុំខ្លួនពលករខ្មែរ ដែលលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងន្រទេសបានចំនួន១២នាក់ផងដែរ។ ពលករខ្មែរខាងលើ បានលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដែលមិនមានមេខ្យល់នាំផ្លូវ និងមានគោលបំណងទៅធ្វើការនៅក្នុងខេត្តមួយចំនួន របស់ប្រទេសថៃ បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុចាប់ឃុំ និងអនុវត្តតាមវិធានរបស់សុខាភិបាល ក៏បញ្ជូនបន្តទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់ និងបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ វណ្ណា