គណបក្សប្រជាធិបតេយ្យប្រេស៊ីល PMDB នៅក្នុងសម្ពន្ធមិត្ដកាន់អំណាច ក្រោមការដឹកនាំរបស់ប្រធានាធិបតី Dilma Rousseff បានចេញសេចក្ដី ប្រកាសនៅក្នុងរយៈពេល៣០ថ្ងៃនឹង ចេញសេចក្ដីសម្រេចថា តើត្រូវបន្ដ នៅក្នុងជួររដ្ឋាភិបាលនាពេលខាងមុខឬ ក៏ត្រូវចាកចេញ ?
នៅក្នុងមហាសន្និបាតបក្សទូទាំង ប្រទេសរបស់គណបក្ស PMDB កាលពី ថ្ងៃទី១២ ខែមីនា សមាជិកគណបក្ស នេះក៏បានចេញសេចក្ដីសម្រេចហាម មន្ដ្រីនៅក្នុងបក្សចូលរួមក្នុងគណៈរដ្ឋ មន្ដ្រី។ ការសម្រេចខាងលើគឺជាសញ្ញា នៃការប្រេះឆានៅក្នុងថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នដោយសារតែវិបត្ដិនយោបាយកាន់តែលង់ជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។
លោកស្រីប្រធានាធិបតីទទួលរងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ របស់ក្រុមហ៊ុនរដ្ឋ ជាមួយអតីតប្រធានា ធិបតី ឌឺស៊ីលវ៉ា ដែលមានទឹកប្រាក់ រាប់រយលានដុល្លារ ៕ ម៉ែវ សាធី