ប្តីខឹង​ប្រពន្ធនិយាយទូរស័ព្ទច្រឡំលេខជាមួយប្រុស បណ្តេញចេញពីផ្ទះប្រពន្ធដើរយំសន្លប់​

ចែករំលែក៖

ភ្នំពេញ​៖ ស្រី្តម្នាក់បានដើរស្រែកទ្រហោរយំ រហូតដួលសន្លប់តាមផ្លូវ ព្រោះតែប្រាប់ការពិត​ដល់ប្តី តែប្តីមិនជឿ ក្នុងករណីដែលមានបុរសម្នាក់ទូរស័ព្ទច្រឡំចូលទៅលេខរបស់នាង ហើយនាងនិយាយទៅកាន់បុរសនោះយ៉ាងយូរធ្វើឲ្យប្តីប្រចណ្ឌខឆងដាច់ក្បាលកន្ទុយ ។

ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅតាមផ្លូវព្រះមុនីរ៉េត ទល់មុខវត្តស្ទឹងមានជ័យ ក្នង​សង្កាត់​ស្ទឹង មានជ័យ​ខណ្ឌ​មានជ័យ​។

ស្រី្ត​រងគ្រោះ​ត្រូវបានគេស្គាល់ឈ្មោះស្រី​ ម៉ៅ អាយុ​២៥​ឆ្នាំ មុខរបរ មេផ្ទះ​ស្នាក់ នៅផ្ទះ​ជួល​ក្រោយ​ក្រុមហ៊ុន ថៃ​ប៊ុន​រ៉ុង មាន​ស្រុកកំនើត​នៅ​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង។

នាង ស្រី ម៉ៅ បាន​រៀបរាប់​ប្រាប់គេឯងក្រោយពីអ្នកជិតខាងជួយគក់ច្របាច់ឲ្យងើបពីសន្លប់ទាំង​ទឹកភ្នែក​រហាម​ថា រូប​នាង​ត្រូវ​ប្ដី​ស្ដីបន្ទោស​ពី​រឿង​និយាយ​ទូរ​សព្ទ័​ច្រឡំ​លេខ​ជាមួយ​មនុស្ស​ម្នាក់ដោយក្តី ​ប្រចណ្ឌ​រួចថែមទាំងបានបណ្ដេញនាងចេញ​ពី​ផ្ទះ​ទៀត។ ពេលនោះនាងបានព្យាយាមនិយាយ​ការពិត​ប្រាប់ប្តីថា នាងមិនមានទំនាក់ទំនងនឹងបុរសនេះទេ ការពិតគេទូរស័ព្ទច្រឡំលេខប៉ុណ្ណោះ ប៉ុន្តែ ប្តីនៅតែមិនជឿ ធ្វើឲ្យនាងតូចចិត្តពេកក៏ចេញពីផ្ទះតាមការបណ្តញចេញរបស់ប្តីហើយ​ក៍​ដើ​រយំ​ពី​កើត​ទៅ​លិច។ លុះដើរមក​ដល់​មុខ​វត្ត​ស្ទឹងមានជ័យ​ក្នុងចិត្តនាងក្តុកក្តួលខ្លាំងបាន​ដួលសន្លប់​បាត់បង់​ ស្មាតី​ស្ដូកស្ដឹងមិនដឹងអីទាំងអស់។

ចំណែកប្រជាពលរដ្ឋឃើញហេតុការណ៍នេះវិញ បាននិយាយថា ដោយនាងដួលសន្លប់​លើផ្លូវ​មិនដឹងមូលហេតុយ៉ាងដូច្នេះពួកគាត់បាននាំគ្នា​យក​ប្រេង​កូឡា​មក​ជួយរឹតនិងគក់ច្រ​បាច់​​ឲ្យនាង ហើយមួយសន្ទុះ​ទើប​ដឹងខ្លួន​។​ បន្ទាប់មកទើប សមត្ថកិច្ចនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទៅដល់ជូននាងត្រឡប់​ទៅ​ផ្ទះវិញ ​និងបានប្រគល់ឲ្យ​ម្ដាយក្មេក​ជួយសម្របសម្រួលជាមួយប្តីឲ្យត្រូវគ្នាឡើង​វិញ​៕

ប្តីខឹង

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print