​បាត់​ប្រពន្ធ​មក​ប្ដឹង​សមត្ថកិច្ច​ខណៈ​ នាង​ដេញ​តុងទីន​បាន​លុយ​មួយ​ចំនួន​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​វ័យ​ជិត​៤០​ម្នាក់​បាន​ មក​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្ដិ៍​ទួល​ សង្កែ​ដើម្បី​ដាក់​ពាក្យបណ្ដឹង​ឱ្យ​ជួយ​អន្ដរា​ គម​ន៍​រកប្រពន្ធ​ជាទី​ស្រលាញ់​របស់​ខ្លួន​ ខណៈ​នាង​មិន​បាន​ទៅ​ធ្វើការ​ហើយ​ដេញ​ តុងទីន​បាន​លុយ​មួយ​ចំនួន​រួច​ក៏​បាត់​ ស្រមោល​តែ​ម្ដង​ ។​

​ករណី​បុរស​ខាងលើ​មក​ប្ដឹង​សមត្ថ​ កិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​រកប្រពន្ធ​របស់​ខ្លួន​ ដែល​បាត់​ខ្លួន​ខាងលើ​នេះ​បាន​មក​ដាក់​ ពាក្យបណ្ដឹង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ ព្រឹក​ ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​ នៅ​ក្នុង​ស្នាក់​ការ​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​។​

​បុរស​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ អុង​ វិ​រៈ​ អាយុ​៣៧​ឆ្នាំ​ មានមុខរ​បរជា​ អ្នកបើកបរ​រថយន្ដ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ហើយ​ប្រពន្ធ​ដែល​បាត់​ខ្លួន​មានឈ្មោះ​ភី​ ច​ន្ទ្រា​ អាយុ​២៨​ឆ្នាំ​ មានមុខរ​បរជា​កម្ម​ ករ​រោងចក្រ​កាត់ដេរ​រ៉ូ​ស៊ី​ង​ មាន​ទីលំនៅ​ ផ្ទះ​ជួល​ក្នុង​ក្រុម​ទី​១១​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​បើ​តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​បុរស​ ជា​ប្ដី​ដែល​មក​ដាក់​ពាក្យបណ្ដឹង​សមត្ថ​ កិច្ច​ឱ្យ​ជួយ​អន្ដរាគមន៍​រក​ភរិយា​របស់​ ខ្លួន​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា​ រវាង​រូប​គាត់​ នឹង​ប្រពន្ធ​មិន​ដែល​ទាស់ទែង​គ្នា​ធំដុំ​នោះ​ ទេ​ ហើយ​ពេល​ខ្លះ​គ្រាន់តែ​ប្រកែក​គ្នា​តិច​ តួច​ ។​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ វេលា​ ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ គាត់​និង​ប្រពន្ធ​ បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​រៀងៗ​ខ្លួន​ស្រាប់​ តែ​ដល់​វេលា​ថ្ងៃត្រង់​ប្អូន​បាន​តេ​មក​ប្រាប់​ ថា​មិន​បានឃើញ​បងស្រី​ចូល​ធ្វើការ​នោះ​ ទេ​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​គាត់​ក៏​ បាន​ប្រញាប់ប្រញាល់​មក​ផ្ទះ​រក​មិនឃើញ​ ប្រពន្ធ​ក៏​ទូរស័ព្ទ​មិន​ចូល​ថែម​ទៀត​ ព្រម​ ទាំង​ដើរ​រក​អស់​មួយ​ថ្ងៃ​ពេញ​ក៏​មិនឃើញ​ ស្រមោល​ ។​

​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ ដោយ​ខ្លាច​ប្រពន្ធ​មាន​បញ្ហា​គាត់​ក៏​ សម្រេចចិត្ដ​មក​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្ដិ៍​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ជួយ​ អន្ដរាគមន៍​និង​ដឹង​ឮ​ ។​ ដោយឡែក​ ប្រភព​ព័ត៌មាន​មួយទៀត​បាន​បង្ហើប​ឱ្យ​ ដឹង​ថា​ ស្ដ្រី​ដែល​ជា​ប្រពន្ធ​របស់​បុរស​ ខាងលើ​នេះ​ទើបតែ​ដេញ​តុងទីន​បាន​ថ្មីៗ​ តែ​ចំនួន​ទឹកប្រាក់​មិនដឹង​ប៉ុន្មាន​នោះ​ទេ​ ហើយ​រឿង​បាត់​ខ្លួន​នេះ​ក៏​គេ​នៅ​មិន​ទាន់​ ដឹង​ជា​រឿង​អ្វី​ច្បាស់លាស់​នោះ​ទេ​ លើក​ លែង​តែ​សាមីខ្លួន​ប៉ុណ្ណោះ​ដែល​ដឹង​ ៕​

IMG-20160316-WA0044

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print