រថយន្តដឹកដីបើកលឿនដូចព្យុះបុករះម៉ូតូ២គ្រឿង ស្លាប់យុវជន២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖  យុវជន២នាក់ត្រូវរថយន្តដឹកដីកឹនស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈរថយន្តបើកលឿនដូចព្យុះបាត់ម្ចាស់ការទៅបុកម៉ូតូ១គ្រឿងស្របទិសគ្នារ៉េចង្កូតទៅបុកម៉ូតូ១គ្រឿងទៀតបញ្ច្រាស់ទិសគ្នាក្រឡាប់ផ្ងារជើងឡើងលើ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរគួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ប្រភពពីសមត្ថកិច្ចចរាចរនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៍មានដឹងថារថយន្តដឹកដីជាអ្នកបង្កមិនស្គាល់ម្ចាស់ និងក្រុមហ៊ុនបានរត់គេចខ្លួនបាត់។ ចំណែកយុវជន២នាក់ដែលស្លាប់ដោយរថយន្តដឹកដីកឹននោះម្នាក់មានឈ្មោះ ទ្រេន ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ មានមុខរបកម្មករសំណង់ មានទីលំនៅឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ បើកបរបញ្រ្ចាស់ទិសគ្នា ពីជើងមកត្បូង ឆ្នាំ២០០៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១.E៨៤៧៥ និងសាក​សពជនរងគ្រោះម្នាក់ទៀត មានឈ្មោះ លឿង បូណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅនៅសណ្ឋាគារនិងភោជនីយដ្ឋាន(អេស៊ាន សឃ្វែរ) រស់នៅសង្កាត់គោគចក ក្រុងសៀមរាប បានជិះម៉ូតូសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១.P៤៤២៣​ដែលជិះម៉ូតូស្របទិសគ្នាពីត្បូងមកជើង។ លោកបន្តថា ចំណែកអ្នកបើកបរម៉ូតូដែលស្លាប់ទាំង២នាក់នោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យឯកជនដឹកម្នាក់មួយយកទៅទុកនៅសាលខ្មោចរបស់មន្ទីរពេទ្យខេត្តដើម្បីរងចំាក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណៃ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានខូចខាតទាំងស្រុង ។ បច្ចុប្បន្នរថយន្តដឹកដីនិងម៉ូតូរបស់សពជនរងគ្រោះទាំង២នាក់នោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចនៃស្នងការនគរបាលខេត្តសៀមរាបដើម្បីចាត់ការតាមផ្លូវច្បាប់៕ ឡាំ សុធា

WP_20150718_010 (1)

WP_20150718_013

WP_20150718_016

...

WP_20150718_019

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print