អាជ្ញាធរ រាជធានីភ្នំពេញ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដីតិចណូរនៅថ្ងៃទី២៥ ខែកក្កដា

ចែករំលែក៖

ភ្នំពេញ ៖ ​  ផ្លូវក្រោមដី នៅក្រោមស្ពានអាកាសតិចណូរ ​ប្រវែងជាង២០០ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ ១០០ភាគរយហើយនោះ អាជ្ញាធររាជធានីភ្នំពេញ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន ដើម្បី ជួយសម្រួលចរាចរណ៍ ពីផ្លូវត្រង់រវង្វង់មូលផ្សារទួលគោកឆ្ពោះមកផ្លូវសហពន្ធ័រុស្សី នៅថ្ងៃទី២៥ ខែកក្ដដា     ឆ្នំា២០១៥ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ​ក្នុងឱកាស​ចុះពិនិត្យ ការដ្ឋាន ស្ពានអាកាស និងផ្លូវក្រោមដីតិចណូរ កាលពីព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នំា២០១៥ ។ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា  បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញគិតថា ការបើក​ឲ្យដំណើរ​ការ​ចរាចរណ៍​បណ្ដោះអាសន្ន  ផ្លូវក្រោមដីតិចណូរនេះវា និងអាចជួយរំដោះចរាចណ៍ បានមួយភាគធំ នៃផ្លូវ ត្រង់រវង្វង់មូល ផ្សារទួលគោក  មកផ្លូវសហពន្ធ័រុស្សី ដែលបច្ចុប្បន្នកំពុងមានការកកស្ទះចរាចណ៍ យ៉ាងខ្លាំ​ងនោះ។ លោកបន្ដថា៖ ​ផ្លូវក្រោមដី ដែលមានប្រវែងជាង២០០ម៉ែត្រ​នេះត្រូវ​បានសាង​សង់​រួច១០០ភា គរយនោះ និងអាចដាក់ឲ្យដំណើរការបាន បណ្ដោះអាសន្នហើយ វាមិនប៉ះពាល់ នៃដំណើរ​ការ ក្នុងការ​សាងសង់ ស្ពាន​អាកាស​ នោះទេ ។ ​ រហូត​មកដល់ពេលនេះតួស្ពាន យើងសម្រេចធ្វើកា​រ​សាង​សង់​បាន​៦០%ហើយ និងត្រូវធ្វើ​អោយ​រួច​រាល់ជាស្ថាពរ​ក្នុង​កំឡុង​ចុង​​​ខែវិច្ឆិកា​នេះ ។​ លោកបន្តថា ​ស្ពានអាកាសតិចណូរ គឺជា​ស្ពាន​អាកាសតិចណូរ គឺជា​ស្ពានទី​៤​ហើយ​ នៅក្នុងរាជធានី ភ្នំពេញ បន្ទាប់ពីស្ពាន​អាកាសក្បាលថ្នល់ ស្ពានអាកាស៧មករានិង ស្ពាន​អាកាស​ស្ទឺងមាន​ជ័យ។​ត្រូវ​បាន​សាងសង់ រួច ដាក់ឲ្យដំណើរការចរាចណ៍ នាសព្វថ្ងៃនេះ ។​ លោកបន្ដថា៖​ ស្ពានអាកាសនិងផ្លូវក្រោមដី តិចណូមាន​តម្លៃ​​ប្រមាណ១៤ លាន​ដុល្លារអាមេរិក  ជាថវិការបស់រាជរដ្ឋាភិបាល បានមកពីការជួលដី កោះ ពេជ្រ និងដីជ្រោយចង្វារ  រយៈពេល៩០ឆ្នំា ទៅក្រុមហ៊ុន អាណិចជនខ្មែរOCIC  ​ ត្រូវបាន​បើក​ការដ្ឋាន​​សាងសង់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤​ដែល​​​​​​ ​គ្រោ​ង ​នឹងបញ្ចប់ការ​សាងសង់​នៅថ្ងៃទី០៩ មករា ២០១៦ រត់តាម​បណ្តោយ​មហាវិថី​សហ​ព័ន្ឋរុស្ស៊ី ឆ្លង​កាត់​ខាងលើប្រសព្វ​មហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ​៣៨២​ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ និង ទទឹង​ពី៦ទៅ៨ម៉ែត្រ  ៕  សំរិត

ssr-4

ssr-3

ssr-2

...

ssr-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print