មនុស្ស១៩៥៩នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យបទល្មើសគ្រឿងញៀនឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៥ ដែលបានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលការ ងារគ្រឿងញៀនបានលើកឡើងថា ក្នុងឆមាសទី១ឆ្នាំ២០១៥នេះសមត្ថកិច្ចនគរបាលបានធ្វើ ការចាប់ខ្លួនជនសង្ស័យ១៩៥៩នាក់ពាក់ព័ន្ធនិងករណីបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងដដែលបញ្ជាក់ថា ដោយឡែកលទ្ធផលនៃការ បង្ក្រាបបទល្មើសគ្រឿងញៀនមានចំនួន៩៩៨ករណី។ លោកឧត្តមសេនីយ៍ឯកថា ចំនួននេះមិន ធ្លាប់មានពីមុនមក ហើយចំនួនតួរលេខករណីឆមាសទី១នេះ ស្មើនឹងចំនួនករណីនៃការបង្ក្រាប រយៈពេល១ឆ្នាំ២០១៤កន្លងមក ដែលក្នុងនោះក៏មានការឃាត់ខ្លួនជនសង្ស័យ១៩៥៩នាក់។ លោកឧត្តមសេនីយ៍បានគូសបញ្ជាក់បន្ថែមថា ក្នុងនោះជារួមមានជនបរទេស៥សញ្ជាតិផងដែរ គឺមានការកើនឡើងដល់ទៅ១៥៦,០៧% បើប្រៀបធៀបនឹងឆមាសទី១ឆ្នាំ២០១៤ គឺមានកំ ណើន១១៩៤នាក់។

ជាមួយគ្នានេះ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ក៏បានលើកឡើងបន្ថែមនូវការណែនាំនូវរាល់អសកម្មភាពផ្សេងៗរបស់កម្លាំងនគរ បាលត្រូវរួមគ្នាចែករំលែកបទពិសោធន៍រវាងកម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួន ដែលអ សកម្មក្នុងការបង្ក្រាបគ្រឿងញៀន។

ក្នុងនោះលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើស គ្រឿងញៀនក្រសួងមហាផ្ទៃក៏បានដាក់ចុះនូវគោលការណ៍ឲ្យខិតខំបន្តធ្វើការបង្ក្រាបក្តៅគគុក ទាំងអ្នកប្រើប្រាស់ និងអ្នកចែកចាយហើយពិសេសទៀតគឺត្រូវតែធ្វើការសំអាតផ្ទៃក្នុងរបស់សម ត្ថកិច្ចខ្លួន ដែលពាក់ព័ន្ធជាមួយវិន័យក្នុងការប្រើប្រាស់ជួញដូរគ្រឿងញៀនទាំងអស់ឲ្យតឹងរ៉ឹងបំ ផុត។

គួរបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យបទល្មើសគ្រឿងញៀនឆមា​សើសាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនជាមួយវិន័យក្នុងការប្រើប្រាស់តមួយចំនួនទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០១៥ ដែលបានប្រព្រឹត្តធ្វើនៅសាលប្រជុំនៃអគ្គស្នង ការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕ តាឡឹម

IMG-20150717-WA0064

...

IMG-20150717-WA0065

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print