រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កោះហៅចៅក្រមនិងព្រះរាជអាជ្ញា រាធានី-ខេត្ត ប្រជុំជាបន្ទាន់ ករណីចៅក្រមស៊ើបសួរ លោក តូង ពុទ្ធារ៉ា ឃុំខ្លួនស្ត្រី២នាក់ទាំងអយុត្តិធម៌និងប្រតិកម្មពីសម្ដេច

ចែករំលែក៖

ភ្នំពេញ៖ ទាក់ទិនទៅនិងភាពមិនប្រក្រតីក្នុងការដំណើរការនិតិវិធី របស់ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តកំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា សម្រេចឃុំខ្លួន ស្ត្រី២នាក់ក្នុងជម្លោះដីធ្លី និងមានប្រតិកម្មពីសម្ដេចតេជោ​នាយករដ្ឋមន្ត្រីនោះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោះហៅជាបន្ទាន់ដល់ប្រធាននិង​ព្រះរាជអាជ្ញា ទូទាំងប្រទេសប្រជុំ ពាក់ព័ន្ធគោលការណ៍ឃុំខ្លួនបណ្ដោះអាសន្ន ក្នុងរឿងទំនាស់ដីធ្លី ដែលនិង​ត្រូវប្រព្រឹតទៅនៅថ្ងៃទី១៨ ខែមីនា វេលាម៉ោង១៥រសៀល។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលិខិត្យរបស់​ក្រសួងយុត្តិធម៌ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយលោក រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា។

លិខិតនេះ បានបញ្ជាក់ថា ការប្រជុំក្នុងគោលបំណងធានាឲ្យដំណើរការនៃកិច្ចប្រជុំប្រព្រឹតទៅដោយ​រលូននិងប្រកបដោយលទ្ធផលល្អប្រសើរ សូមឲ្យប្រធាននិងព្រះរាជអាជ្ញាប្រមូលទិន្នន័យនិងរាយការណ៍ជូន​អង្គប្រជុំស្ដីពីការឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លី។ បើទោះជាលោករដ្ឋមន្ត្រីមិនបានបញ្ជាក់ពី​ភាពមិនប្រក្រតីរបស់ចៅក្រមស៊ើបសួរលោក តូង ពុទ្ធារ៉ា ក៏ដោយ ប៉ុន្តែមន្ត្រីក្រសួងនេះបានបង្ហើបថា ចៅក្រម ស៊ើបសួរ តូង ពុទ្ធារ៉ា បានធ្វើឲ្យលោករដ្ឋមន្ត្រីឈឺក្បាល បន្ទាប់ពីមានប្រតិកម្មដោយសម្ដេចតេជោ​ ហ៊ុន សែន ។

គួររំលឹកថា ករណីចៅក្រមស៊ើបសួរ តូង ពុទ្ធារ៉ា ឃុំខ្លួនស្ត្រីឈ្មោះ យូ រ៉ន និង អ៊ីត រុំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ គ្រាដែលឲ្យពួកគាត់ចូលខ្លួនដោះស្រាយធ្វើជាតំណាងប្រជាពលរដ្ឋចំនួន១៦៥គ្រួសារ រស់​នៅភូម៌ថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនត្រឹមតែសម្ដេចតេជោប្រតិកម្ម និងសម្ដែងនូវការខក​ចិត្តសោកស្ដាយចំពោះអំពើរដ៏អយុត្តិធម៌នេះប៉ុណ្ណោះទេ មជ្ឈដ្ឋានទូទៅបានថ្កោលទោសយ៉ាងខ្លាំងទៅលើ​តុលាការខេត្តកំពង់ស្ពឺ ពិសេសបុគ្គលលោក តូង ពុទ្ធារ៉ា សង្ស័យថា គាត់អាចនិងប្រព្រឹតនូវអំពើពុករលួយ​ណាមួយ ក៏ដូចជាជះចំហាយប្រតិកម្មនេះ ប៉ះពាល់ទៅដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរលើមន្ត្រីតុលាការខ្លះដែល​ស្អាតស្អំ។

សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គិតពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំង​ប្រទេស ខ្ពស់បំផុត ជាមួយនិងប្រតិកម្មដោយអំពើអយុត្តិធម៌ដោយចៅក្រមស៊ើបសួរលោក តូង ពុទ្ធារ៉ា សម្ដេចបានបញ្ជាឲ្យកូនប្រុសរបស់សម្ដេច២នាក់ ចេញដំណើរជាបន្ទាន់ទាំងយប់ ទៅដោះស្រាយយកខ្លួន​ធានាស្ត្រីរងគ្រោះកំពុងជាប់ឃុំ ឲ្យមានសេរីភាព។ វត្តមានលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត កូនប្រុស​សម្ដេចតេជោនៅខេត្តកំពង់ស្ពឺធ្វើកិច្ចការនេះរហូតដល់ម៉ោង១១យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះ​ត្រូវបានចៅក្រមនិងព្រះរាជអាជ្ញាសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ស្ត្រីទាំងពីរនាក់បង្ហាញពីភាពក្ដុក​ក្ដួលមិននឹកស្មានដល់ថា សម្ដេចតេជោគិតគូពីសុខទុក្ខ និងការពារយុត្តិធម៌ដល់ប្រជាពលរដ្ឋក្នុងកម្រិតនេះ​ទេ ជាមួយនិងវត្តមាននៅចំពោះមុខកូនសម្ដេចតេជោ ស្ត្រីទាំងពីរនាក់មិនដឹងជារកពាក្យអ្វីមកថ្លាថ្លែង ដឹងគុណ​ដល់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសវត្តមានលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត ដែលបន្ទៀបខ្លួន​ដ៏​សាមញ្ញក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតជាមួយនិងប្រជាពលរដ្ឋ កាន់តែធ្វើឲ្យគាត់ ពាំនាំពីទិដ្ឋភាព​ជាក់ស្ដែងនៅទីនោះ បានទៅកាត់ពួកគាត់ជាជនរងគ្រោះក្នុងជម្លោះដីធ្លីទាំង១៦៥គ្រួសារនិងទៅកាន់ពលរដ្ឋ​ក្នុងភូមិ-ឃុំរបស់គាត់ថា ថ្នាក់ដឹកនាំបានគិតគូពីសុខទុក្ខ ស្វែងរកយុត្តិធម៌ ការពារជូនប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋទាំង១៦៥គ្រួសារបានអះអាងថា ពួកគាត់រស់នៅក្នុងទីតាំងដំមានទំនាស់តាំងពីឆ្នាំ​១៩៧៩ មកម៉្លេះ ប៉ុន្តែមានឈ្មោះ ប្រាក់ សៅ ជាអនុភូមិ លោក អ៊ុង សាមុត ជាដន្លងលោក ប្រាក់ សៅ ជាកូន​ប្រសារមេភូមិថ្មី លោក អ៊ឹម វិត, ឈ្មោះ ទូច សុភ័ក្រ និងឈ្មោះ ជីវ គុំ (ហៅគុំកំបុត) បានរំលោភបំពាននិង​ចេញប្លង់កម្មសិទ្ធិឲ្យទៅឈ្មោះ វណ្ណរា, ហង្ស សាត និងឈ្មោះ ផៃ វិចិត្រ ក្លាយទៅជារឿងទំនាស់ដីធ្លីនិងធ្វើឲ្យ​ពួកគាត់ត្រូវបាត់បង់ដីធ្លី គ្មានជម្រកជាមួយនិងជីវភាពខ្វះខាតទៀតផង។

ការឃុំខ្លួនប្រជាពលរដ្ឋរងគ្រោះត្រូវបានគេទម្លាយឲ្យដឹងថា តុលាការនិងភាគីម្ខាងទៀត សង្ស័យក្នុង​រឿងផលប្រយោជន៍ ទើបមានចេតនាឃុំខ្លួនតំណាងប្រជាពលរដ្ឋ ដើម្បីជាការបំបាក់ស្មារតី ខ្លាចរអា និងមិន​រ៉ាំងស្ទះដល់អំពើទុចរិតរំលោភយកដីពីប្រជាពលរដ្ឋរបស់ពួកគេ ប៉ុន្តែការកសាងអំពើរល្អ ភាពអយុត្តិធម៌ក្នុង​សង្គម បង្កឡើងដោយក្រុមមនុស្សល្មើសច្បាប់ អ្នកច្បាប់ពុករលួយ ពិតជាមិនអាចគេចផុតពីក្រសែភ្នែក​សម្ដេចតេជោឡើយ ដើម្បីមានវត្តមានការពារប្រជាពលរដ្ឋរបស់សម្ដេចគ្រប់ពេលវេលា។ ដូច្នេះ គេគ្រប់គ្នា​កំពុងតែរង់ចាំដោយក្ដីអន្ទះសារ ថាតើចៅក្រមស៊ើបសួរលោក តូង ពុទ្ធារ៉ា អាចប្រឈមទៅនិងផ្លូវច្បាប់​យ៉ាង​ណាចំពោះកិច្ចប្រជុំដែលនិងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ខាងមុខតាមការកោះហៅរបស់​លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌?

បន្ទាប់ពីមានរឿងអំពើមិនប្រក្រតីពីចៅក្រមស៊ើបសួរ លោក តូង ពុទ្ធារា និងប្រតិកម្មពីសម្ដេចតេជោ ហ៊ុន សែន កន្លងទៅថ្មីៗនេះ ក៏មានប្រភពអាចជឿទុកចិត្តបាន ចេញពីមន្ត្រីតុលាការសាលាដំបូងរាជធានី​ភ្នំពេញបានបង្ហើបថា បើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាត់វិធានការប្រជុំកំណែទម្រង់ប្រព័ន្ធតុលាការ ពិសេស​សំដៅទៅលើប្រធាន និងព្រះរាជអាជ្ញារាជធានី-ខេត្តពីគោលការនៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងទំនាស់ដីធ្លី​ ឲ្យមាននិតិវិធីច្បាស់លាស់ប្រកបដោយតម្លាភាព យុត្តិធម៌នោះ ក្រសួងយុត្តិធម៌ក៏ដូចជា ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ក្រុមប្រឹក្សាវិន័យ គួរមានវិធានការស៊ើបអង្កេត តាមដានផងដែរចំពោះ សកម្មភាពរបស់លោក យូ ប៉ុនឡេង ប្រធានសាលាឧទ្ទរណ៍ ដែលតែងតែ​ប្រើប្រាស់អំណាចឥទ្ធិពល ដោយមិនឈប់ឈរ លូកលាន់ អន្តរាគមន៍ មកសាលាដំបូងរាជធានីភ្នំពេញក្នុងរឿងទំនាស់ដីធ្លីនោះផង។ មន្ត្រីតុលាការបន្តបង្ហើបថា បើលោក យូ ប៊ុនឡេង ជាប្រធានសាលាឧទ្ទរណ៍ អ្នកច្បាប់ បែរជាចេញមុខ អន្តរាគមន៍ លូកលាន់កិច្ចការ​ផ្ទៃក្នុងរបស់មន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញជាញឹកញាប់ ក្នុងចេតនាប្រយោជន៍ គឺធ្វើឲ្យការអនុវត្ត​ច្បាប់គ្មានគតិយុត្តិ អំពើពុករលួយ អំពើអយុត្តិធម៌ បញ្ហាបក្សពួកនិយម ពិសេសយន្តការគឃ្លើនទៅនិងកំណែ​ទម្រង់ប្រព័ន្ធតុលាការនៅតែកើតមាន ហើយអ្នកក្រ ពិសេសប្រជាពសរដ្ឋតូចតាច អ្នកគ្មានបុណ្យស័ក្តិ ពិតជា​គ្មានរំពឹងទទួលបាននូវយុត្តិធម៌ក្នុងសង្គមឡើយ។ គេហ៊ានអះអាងថា លោក យូ ប៊ុនឡេង ប្រធានសាលា​ឧទ្ទរណ៍ មានរឿងរាប់កញ្ឆេរ ក្នុងវត្តមានយកអំណាចឥទ្ធិពល តួនាទីជាអ្នកច្បាប់ក្នុងស្ថាប័នរដ្ឋអន្តរាគមន៍មក​មន្ត្រីតុលាការ ក្នុងសុំណុំរឿងដែលគាត់ចូលដៃចូលជើង ឬមានប្រយោជន៍។ ដូច្នេះ លោករដ្ឋមន្ត្រីក្រសួង​យុត្តិធម៌អាចនិងដាក់ភាពសង្ស័យ ចាត់ទុកជាកម្មវត្ថុ រាល់ការទិទៀនរិះគន់ពីមន្ត្រីតុលាការមកលើលោក យូ​ ប៊ុនឡេង ដើម្បីកំណែទម្រង់និងលុបបំបាត់ ជាគម្រូល្អឲ្យអ្នកច្បាប់ ពិសេសប្រធាន ព្រះរាជអាជ្ញា រាជធានី-ខេត្តបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ ឬ អនុវត្តខុសនិតិវិធី លើមូលដ្ឋានគតិយុត្តិ។ ពាក់ព័ន្ធពីការលើកឡើងពីមន្ត្រីតុលាការជុំវិញលោក យូ ប៊ុនឡេង ដូចខាងលើនោះ នគរដ្រេហ្គនមិនអាច ទាក់ទងបានទេពីលោកប្រធានសាលាឧទ្ទរណ៍រូបនេះ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ដោយគ្មាន​លេខទូរស័ព្ទ។

កន្លងទៅប្រជាពលរដ្ឋទូទៅ បង្ហាញពីការឈឺចុកចាប់ដោយមិនអាចនិងថ្លែងបាន រាល់ភាពអយុត្តិធម៌​ដែលខ្លួនធ្លាប់បានរងគ្រោះដោយបុគ្គលមន្ត្រីតុលាការខ្លះពុករលួយ មុខលុយ បក្សពួកនិយម ពិសេសពួកគាត់ក្នុងនាមអំណាចឆន្ទានុសិទ្ធិ មុនសម្រេចថ្លឹងថ្លែងផ្ដល់យុត្តិធម៌ណាមួយ មិនបានគិតទៅលើ​ផ្លូវច្បាប់នោះទេ បែរជា ជ្រូតជ្រៀបក្នុងឧត្តមគតិរបស់ខ្លួនជាទម្លាប់ទៅហើយ រឿងតូចរឿងធំ ខុសឬត្រូវ អស់លោកមន្ត្រីតុលាការខ្លះមិនខ្វល់ មិនឈឺក្បាលទាល់តែសោះ សំខាន់គេមានគំនិតអាត្មានិយមគិតខ្ពស់​បំផុតនិងសំខាន់គឺ (ថ្លឹងលុយ ថ្លឹងមនោសញ្ចេតនា) ខាងណាច្រើនជាងត្រូវតែឈ្នះ ។ រឿងរ៉ាវខ្លះរហូតដល់មានពាក្យលេចលឺថា បុគ្គលនៃមន្ត្រីតុលាការមុខលុយខ្លះ កុំថាឡើយពួកគេជាន់កប្រជា​ពលរដ្ឋរងគ្រោះ ធ្វើបាបនាយទុន ដើម្បីតែលុយ ពេលខ្លះសាច់ខ្លួនឯងមានជាបងប្អូនសាច់ញាតិ ម៉ែឪ មិត្តភក្តិ​ក៏គេហ៊ានស៊ីដោយមិនញញើត និងគ្មានឧត្តមគតិខ្មាសអៀន ឬខ្លាចច្បាប់សូម្បីតែបន្តិច៕ សុខ ខេមរា

20160316014417

20160316014409

20160316014408

20160316014409 (1)

...

20160316014409 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print