ភ្នំពេញ៖ បុរសម្នាក់ត្រូវតំណាងរោងចក្រចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាព្រោះតែបាត់ខោ៣០០០ក្នុងរោងចក្រហើយ ស្គាល់មុខជនសង្ស័យតាមរយៈកាមេរ៉ាសុវត្ថិភាពដោយជាប់ចោទពីបទចោរកម្ម លួចយកសំលៀក ក្នុងរោងចក្រកាត់ដេរមួយយីហោ (អេវេីគ្រីន)ដែលមានទីតាំងនៅភូមិចុងថ្នល់ខាងកេីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨កន្លះយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចដីឡូតិ៍ក្នុងបរិវេណរោងចក្រ អេវើគ្រីន ទីតាំងខាងលើ។
ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ង៉ូវ លាងគីម ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅក្នុងបរិវេណដីឡូត៍រោងចក្រ នេះតែមិនមែនជាបុគ្គលិកបម្រើការងារនៅក្នុងរោចក្រនេះទេ ។ ចំណែកដើមបណ្តឹងមានឈ្មោះ ដួង សំណាងភេទប្រុស អាយុ៣៧ឆ្នាំ តំណាងរោងចក្រកាត់ដេរ ផ្នែករដ្ឋបាល បានប្រាប់ឲ្យដឹងថា កន្លងមកកាលពីរយៈពេលប្រហែល១ខែកន្លះមកនេះខាងរោង
ចក្រ របស់គាត់ បានបាត់ខោចំនួន ៣០០០ គិតជាប្រាក់តម្លៃ ៣មឺុនដុល្លារអាមេរិក តែមិនដឹងមុខចោរនោះទេ ហើយក្រោយមកខាងរោងចក្របានដាក់កាមេរ៉ាសុវត្ថិភាពបានប្រទះឃេីញជនសង្ស័យម្នាក់ ឈ្មោះ ង៉ូវ លាងគីម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងបរិវេណដីឡូត៍រោងចក្រ នេះតែមិនមែនជាបុគ្គលិកបម្រើការងារនៅក្នុងរោចក្រនេះទេ ប៉ុន្តែរូបគេមានកូនសោចាក់ទ្វារចូលមកលួចទ្រព្យសម្បត្តិក្នុងរោងចក្រ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១២និងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ។
ប្រភពពីដើមបណ្តឹងបានឲ្យដឹងថា លុះស្អែកឡេីងថ្ងៃទី១៤ តំណាងក្រុមហ៊ុនបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ទុកជាមុនសិនតាមរយៈភស្តុតាងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនេះ។ ហើយនៅពេលជននេះចេញពីក្នុងដីឡូត៍រោងចក្រ អេវេីគ្រីន ចេញក្រៅត្រូវសន្តិសុខដែលកំពុងយាមនៅច្រកទ្វារឃាត់ខ្លួនយកមកប្រគល់អោយប៉ូលិសប៉ុស្តិ៍ទឹកថ្លាតែម្តង។ តែនៅពេលឆែកឆេក្នុងខ្លួនគេបានប្រទះឃេីញខោរបស់រោងចក្រចំនួន៤ក្នុងនោះខោ២ដាក់រុំជុំវិញចង្កេះ និងខោ២ទៀតដាក់ក្រោមគូថស្លៀក២ជាន់បង្កប់ក្នុងខោវែង ដែលជាភស្តុតាងជាក់ស្តែងបន្ថែមទៀតពីលេីកាមេរ៉ាសុវត្ថិភាព ។
ចំណែកជនជាប់ចោទបានបដិសេដថា ខ្លនពិតជាមិនបានលួចយកខោរបស់រោងចក្ររហូតដល់រាប់ពាន់នោះទេ តែនៅពេលខាងរោងចក្របង្ហាញរូបភាពនៃសកម្មភាពរបស់គេកំពុងតែចូលលួចខោក្នុងរោងចក្រទេីបឈប់ប្រកែក តែនៅតែបដិសេដថា គាត់មិនបានលួចដល់រាប់ពាន់ខោដូចការចោទប្រកាន់នោះទេ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែសុខ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ តុង សីហា