ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃ អាទិត្យ ១១កើត ខែបឋមាសាឍ ឆ្មាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២១នៅអគារស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជននៃក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀងសរុប១០៨នាក់។
ក្នុងឱកាសនោះលោក ហេង សុខណាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនដល់សមាជិក សមាជិកា យុវជនគណបក្សប្រជាជនទូទាំងខេត្តស្វាយរៀងទាំងអស់ និងបានផ្តល់វេទិការនៃការចូលរួមមតិពី ថ្នាក់ដឹកនាំក្រុមការងារយុវជន និងសកម្មជនយុវជនដើម្បីទទួលបាននូវធាតុចូលបន្ថែមដល់ផែនការសកម្មភាព ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ក្នុងនោះដែរផែនការបានចែកចេញជា៣ ដំណាក់កាលធំៗ ដំណាក់កាលមុនបោះឆ្នោត, ដំណាក់កាលបោះឆ្នោតនិងដំណាក់កាលក្រោយបោះឆ្នោតឆ្នោតទាំងបីដំណាក់កាលនេះ គឺទាមទារការចូលរួមសំខាន់ណាស់របស់យុវជនដែលជាភ្នាក់ងារគណបក្សក្នុងការឃ្លាំមើលភាពអព្យាក្រឹត និងសុក្រឹតភាព សម្រាប់គណបក្សប្រជាជនកម្ពុជា៕
ដោយ៖ សិលា