ក្រសួងធនធានទឹក: សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២ ស្តីពី ស្ថានភាពធាតុអាកាស។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ក្នុងរយ:ពេលមួយសប្តាហ៍ខាងមុខប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបន ប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ទន្ទឹមនោះផ្នែកមួយចំនួននៃបណ្តាខេត្តភាគ ខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។

អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូម ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្តាល ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print