ភ្នំពេញ, សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២ ស្តីពី ស្ថានភាពធាតុអាកាស។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ក្នុងរយ:ពេលមួយសប្តាហ៍ខាងមុខប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបន ប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ទន្ទឹមនោះផ្នែកមួយចំនួននៃបណ្តាខេត្តភាគ ខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។
អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូម ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្តាល ៕