ខេត្តរតនគិរី៖ ជនរងគ្រោះម្នាក់រងរបួសបាក់ស្មាដោយសាររថយន្តបុកពេញទំហឹងខណះកំពុងជិះម៉ូតូម្នាក់ឯង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥.០០នាទីរសៀលថ្ងៃទី១៦ខែមិនាឆ្នាំ២០១៦ត្រង់ចំណុចមុខការាស់សាំងប្រេងយើងស្តិតនៅភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា:រថយន្តបង្ករម៉ាករេវហ្វ័រ(RAV4)ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2M.6485ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចអ្នកបើកបរមានឈ្មោះជួនសុវណ្ណមិភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែររស់នៅភូមិឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។
អ្នកជិះម៉ូតូម៉ាកវេវឆ្លាមពណ៍ក្រហម អត់ស្លាកលេខបើកបរម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងដែលមានឈ្មោះតេង ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបធ្វើសំណង់រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀកក្រុងបានលុង រងរបួសធ្ងន់បាក់ស្មា។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថាគេឃើញរថយន្តម៉ាកRAV4បើកក្នុងល្បឿនយ៉ាងលឿនមកដល់ត្រង់ផ្លូវបែកជាបួនក៍បុកម៉ូតូអូសចំងាយប្រមាណ៣០ម៉ែត្របណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ហើយក៍សាច់ញ្ញាតិដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។
ក្រោយពីកើតហេតុរួចនគបាលចរាចរណ៍ខេត្តចុះមកអន្តរាគមន៍នឹងវាស់វាងយករថយន្តនឹងម៉ូតូមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្ត។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចថាម្ចាស់រថយន្តនិងចេញនៅសំណងដល់ជនរងគ្រោះហើយក៍បង់ជូននៅការផាកពិន័យដើម្បីបញ្ចប់រឿងផងដែរ៕
ដោយ៖ វុទ្ធឦសាន