សមត្ថកិច្ច​ការពារ​ព្រំដែន​ បន្តឃាត់ខ្លួនពលករ​ខ្មែរ​ ​១០​នាក់​ ពាក់ព័ន្ធ​លួច​ឆ្លងដែន​ខុសច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំង​សមត្ថកិច្ច​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ សហការ​ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​សំពៅ​លូន​រួម​និង​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំ​​ដែន នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១នេះ បានធ្វើការ​ស្ទាក់ចាប់​ព​លករ​ខ្មែរ​ឆ្លងដែន​ខុស​​ច្បាប់​​ចំនួន​១០​នាក់​ នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

​ក្នុង​ប្រតិបត្តិការឃាត់ខ្លួន​ពលករ​ទាំង​១០​នាក់​ខាងលេីនេះ​ ខណៈដែល​ក្រុមពលករខ្មែរទាំងនោះ​ កំពុង​លួច​ឆ្លងដែន​តាម​ច្រករបៀង​មួយកន្លែង​នៅ​ទីតាំង​ខាងលើ​។

​ក្រោយពី​ការឃាត់​រួច សមត្ថកិច្ច​បាន​នាំ​ពលករ​ខ្មែរ​ទាំងនោះ យកទៅ​ប៉ុស្តិ៍នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គីឡូ​១៣ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ស្រាវជ្រាវ​រក​មេខ្យល់ រួច​បញ្ជូនទៅឱ្យ​​ក្រុមគ្រូពេទ្យ​ជំនាញ​ ដើម្បី​ធ្វើ​ច​ត្តា​ឡឺ​ស័ក​ចំនួន​១៤​ថ្ងៃ​ រកជំងឺឆ្លងកូវីដ-១៩៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print