ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលវរៈការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូនរួមនិងមន្ត្រីយោធាទំនាក់ទំនងព្រំដែន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើការស្ទាក់ចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន១០នាក់ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការឃាត់ខ្លួនពលករទាំង១០នាក់ខាងលេីនេះ ខណៈដែលក្រុមពលករខ្មែរទាំងនោះ កំពុងលួចឆ្លងដែនតាមច្រករបៀងមួយកន្លែងនៅទីតាំងខាងលើ។
ក្រោយពីការឃាត់រួច សមត្ថកិច្ចបាននាំពលករខ្មែរទាំងនោះ យកទៅប៉ុស្តិ៍នគរបាលវរៈសេនាតូចការពារព្រំដែនគីឡូ១៣ ដើម្បីធ្វើការសាកសួរ និងបន្តស្រាវជ្រាវរកមេខ្យល់ រួចបញ្ជូនទៅឱ្យក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ រកជំងឺឆ្លងកូវីដ-១៩៕ដោយ៖សហការី