រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​នឹងបើកសម័យប្រជុំរដ្ឋសភា​ លើកទី៦​ នីតិកាលទី៦នៅថ្ងៃព្រហស្បតិ៍​ ១៥កើត​ ខែបឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថៃ្ងព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ៨០០ ព្រឹករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី ៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ ៖

១-ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី៦ ។ ២-របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យ ប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦ ។
៣-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នៃរដ្ឋសភា នីតិកាលទី៦ ចំនួន ២រូប ៖ ៣.១-លោក ខឹម ច័ន្ទគីរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល លោក ប៉ោ សុវណ្ណ ដែលបានសុំលាលង។ ៣.២-លោក ម៉ែន កួន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ ដលបានសុំលាលែង។ ៤-ការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

៥-ការបោះឆ្នោតជ្រើសតាំងលោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការ នីតិកម្ម និងយុត្តិធម៌។

៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្ដេថោក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ ។
៧-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ស្ថេថក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០ គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជាឡាវ។

៨-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនអគ្គិសនី វៀតណាមនសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ធានាលើការទិញថាមពល អគ្គិសនីពីបទសវៀតណាម ។

៩-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ឆាយ ណាណេសិនណល ហេវី ម៉ាស៊ីនដឺរី ខបភើរេសិន សម្រាប់គម្រោង អភិវឌ្ឍ វារីអគ្គិសនីស្ទឹងតាតលើ អានុភាព ១៥០ មេហ្គាវ៉ាត់ ខេត្តកោះកុង ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print