លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ, នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី បាននាំយកម្ហូបអាហារចម្រុះនិងសម្ភារៈការពារជំងឺកូវីដ១៩ ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យកងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទាំងដូសទី១និងដូសទី២។ អញ្ជើញទទួលជំនួយនេះ តំណាងដោយលោក ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក្នុងនាមឯកឧត្តម នាយឧត្តមនាវីទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក ហើយពិធីប្រគល់ទទួលធ្វើឡើងនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។ ម្ហូបអាហារនិងសម្ភារៈត្រូវបានបែងចែកជូនក្រុមគ្រូពេទ្យកងទព័ជើងទឹកទាំង៣ផ្នែក ដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖

1 សាច់ក្រក 500គីឡូ សរុប 1500គីឡូ
2 ត្រីងៀត 500គីឡូ សរុប 1500គីឡូ
3 មីកំប៉ុង 20កេះ សរុប 60 កេះ
4 អង្ករ 1តោន សរុប 3តោន
5 ត្រីខ 20កេះធំ សរុប 60កេះធំ
6 បន្លែ 5000គីឡូ សរុប 15000គីឡូ
7 ទឹកក្រូច 10កេះ សរុប 30កេះ
8 បាកាស 10កេះ សរុប 30កេះ
9 ខារ៉ាប៉ាវ 10កេះ សរុប 30កេះ
10 ទឹកសុទ្ធ 50កេះ សរុប 150កេះ
11 ម៉ាស់ 2កេះធំ សរុប 6កេះធំ
12 ទឹកអាកុល 20កាន សរុប 60កាន
13 ស្រោមដៃ 2កេះធំ សរុប 6កេះធំ
14 របាំងមុខ 200ឈុត សរុប 600ឈុត
15 ដបសំរាប់បាញ់អាកុល 10ដប សរុប 30ដប៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print