ខេត្តកំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថាបុរសជនជាតិខ្មែរ ឈ្មោះ សុខ យ៉េត អាយុ៧០ឆ្នាំ រស់នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានប្រវត្តិជំងឺលើសឈាម និងស្លាប់មួយជំហៀងខ្លួនរយៈពេល១០ឆ្នាំមកហើយ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញកូនរបស់បុរសរូបនេះ មានវិជ្ជមានកូវីដ-១៩ ហើយបានបន្តស្វែងរកអ្នកដែលប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលនឹងករណីរបស់កូនគាត់បន្តទៀត។ នៅវេលាម៉ោង ២៣:០០នាទី បុរសរូបនេះ បាន ស្លាប់បាត់បង់ជីវិត ដោយសារ បុរសរូបនេះ ជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយកូនជាអ្នកជំងឺកូវីដ-១៩ ក្រោយពេលបុរសរូបនេះស្លាប់ភ្លាម ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្ករហ័សកូវីដ-១៩ ទទួលបាន លទ្ធផលវិជ្ជមានកូវីដ-១៩។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ សុខ យ៉េត អាយុ ៧០ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ដោយជំងឺលើសឈាម និងមានវិជ្ជមានកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕