ខេត្តកំពត, រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៥២នាក់ ស្រី ៣៩នាក់ និងជាសះស្បើយចំនួន ១០២នាក់ ដែលមានរាយនាម ដូចខាងក្រោម៖
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ អ្នកជាសះស្បើយ ចំនួន ១០២នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅកាន់ លំនៅឋានវិ ញ ដោយត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដូចមានរាយនាមខាងក្រោម៖
សរុបករណវិជ្ជមានកូប៊ីដ-១៩ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពត មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២០៩នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៧០នាក់ ជាសះស្បើយចំនួន ៨២៦នាក់ និងស្លាប់ចំនួន ១៣នាក់។
រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់លោក លោកស្រី ដែលមានការពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមធ្វើចតាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវកតាង និងកំណត់ មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។ ក្នុងន័យនេះ ប្រសិនបើមានបញ្ហាសុខភាព សូមមកយក សំណាក នៅវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលោកអ្នកបំផុត ឬធ្វើការទាក់ទងមកទូរស័ព្ទដែលមានតាមសេចក្តីជូនដំណឹង។
រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យ បានម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការ ការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ, សិលា