កម្លាំងនគរបាលការពារព្រំដែនឃាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនទៅថៃបានចំនួន៨នាក់

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រំដែន​ សហការ​ជាមួយ​កម្លាំងយោធា​ ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃនៅ​ថ្ងៃ​សៅរ៍​ ២​រោច​ ខែ​បឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២១នេះបាន​ចេញល្បាតទប់ស្កាត់​ប្រជាពលរដ្ឋ​បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​ប្រទេស​ថៃ​ត្រង់​ចំណុច​នៃ​ភូមិសាស្ត្រ​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព​ ស្រុក​សំ​​ពៅ​លូន​ដោយឃាត់ខ្លួនបាន ចំនួន​៨​នាក់ក្នុងនោះមានស្រី​៤​នាក់​ ។​
លោក​វរសេនីយ៍ឯក​ ពៅ​ ថា​វុ​ធ​ ស្នងការ​រង​នគរបាលខេត្តបន្ទាយមានជ័យ ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ដែលដឹកនាំកម្លាំងចុះល្បាតបានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ជា​ប្រចាំ​ ស្តី​ពី​ការ​ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ ចេញ​-​ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ លោក​ បានដឹកនាំកម្លាំងល្បាតនៅតាមព្រំដែនត្រង់ចំណុចខាងលើ ហើយបានឃាត់ប្រជាពលរដ្ឋខ្មែរ៨នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
លោកបន្តថា ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​ កត់ឈ្មោះ​ធ្វើ​កិច្ចសន្យា​ អប់រំ​ណែនាំ​ដល់ពួកគាត់រួច​ មកសមត្ថកិច្ច​ បាន​ប្រគល់​បងប្អូន​ឱ្យទៅ​ក្រុម​គ្រូពេទ្យ​ ដើម្បី​ទទួលយក​ទៅ​ពិនិត្យ​សុខភាព​និង​យក​សំណាក​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​គីឡូ​១៣​ មុន​នឹង​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print