ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឈានទៅរកបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់លោកបណ្ឌិត ជាម មច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តាមរយៈប្រព័ន្ធ Zoom នៅតាមបណ្ដាអង្គភាពរៀងៗខ្លួន ។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចូលរួមផ្តល់ជាមតិណែនាំថា សូមបងប្អូនជនរួមជាតិអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញគឺ៣ការពារនិង៣កុំ ៖
៣ការពារ គឺពាក់ម៉ាស់ លាងដៃ. គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល គឺចាប់ពី១ម៉ែត្រកន្លះឡេីងទៅឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់គ្នា) ។ ឯ៣កុំ គឺកុំចូលកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រេីនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំចាប់ដៃគ្នាជាដេីម៕
ដោយ៖ វណ្ណៈ